Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ចំណាស់​ម្នាក់ បំបែក​កំណត់ត្រា​ពិភពលោក ដោយ​ហែល​ទឹក​ក្នុង​បាវ ខណៈ​ដៃ និង​ជើង​ត្រូវ​ចង​ជាប់​ (វីដេអូ)

spot_img

​បុរស​ចំណាស់​ជនជាតិ​ប៊ុល​ការី​ម្នាក់ បានធ្វើការ​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Record) កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​គាត់​បាន​ធ្វើការ​ហែល​ទឹក ដោយ​ខ្លួន​របស់​គាត់​ត្រូវ​ច្រក ក្នុង​បាវ ខណៈ​ដែល​ដៃ និង​ជើង​ត្រូវ​ចង​ជាប់​។​

​បុរស​ចំណាស់​ម្នាក់​នោះ​មានឈ្មោះ​ថា Yane Petkov អាយុ ៦៤​ឆ្នាំ ហើយ​គាត់​គឺជា​គ្រូបង្ហាត់​ហែល​ទឹក​ជា​អង្គរក្ស និង​ជា​អ្នក​ផ្សងព្រេង​។​

​លោក Yane Petkov បាន​ហែល​ទឹក​ចំងាយ ៣.៣៨០​ម៉ែត្រ នៅ​ក្នុង​ទន្លេ Ohrid (​ប្រទេស​ម៉ា​សេ​ដូនា​) ដែល​ការ​ហែល​យ៉ាង​ឆ្ងាយ​នេះ បាន​ធ្វើឲ្យ​គាត់​បំបែក​កំណត់ត្រា របស់​អ្នកនេសាទ​ ​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Gopal Kharvi ដែល​បាន​កាន់​កំណត់ត្រា​ពិភពលោក​ក្នុង​ឆ្នាំ ២០១៣ បន្ទាប់​ពី​បានធ្វើកា​រហែល​ទឹក​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ចំងាយ ៣.០៧១ ម៉ែត្រ ប៉ុន្តែ​មិន​ហែល​ក្នុង បាវ​ទេ​។​

​សូមបញ្ជាក់​ថា លោក Yane Petkov បាន​បំបែក​កំណត់ត្រា​ពិភពលោក​ម្តង​រួចមក​ហើយ​ ក្នុង​ឆ្នាំ​២០១៣ ដោយ​ហែល​បាន​ចំងាយ ២.០៣០​ម៉ែត្រ ប៉ុន្តែ​គាត់​បាន​កាន់​កំណត់​ត្រាំ​នោះ​ត្រឹម​តែ​រយៈពេល ៣​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​បុរស​ឥណ្ឌា​ខាងលើ​បាន​បំបែក​។​

​គាត់​បាន​ចំណាយពេល​ជិត ៣​ម៉ោង​ដើម្បី​ហែល​តាមផ្លូវ មុន​ពេល​គាត់​ដល់​ឆ្នេរ Ohird ដែលជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​៕ សុភ័ក្ត្រ

 

​ប្រភព​៖ MSN

spot_img
×