Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ងាក​មក​ដាំ​ពូជ​ល្មុត​សាច់​ក្រហម​នឹង​គេ​ហើយ មែន​ទេ​!?

spot_img

​ល្មុត​សាច់​ក្រហម មាន​បណ្តោយ​ផ្លែ​ពី ១៧Cm-២២Cm ទម្ងន់​ផ្លែ​តូច​បំផុត​គឺ ៤០០ gr ខណៈពេល​ដែល​ទម្ងន់​ផ្លែ​ធំ​បំផុត​គឺ ២​គីឡូក្រាម ឯណោះ ។ ល្មុត​នេះ​ពូជ​វា​សម្បូរ​នៅ​ប្រទេស​ថៃ ។​

​ល្មុត​នេះ​មាន​ប្រភព​ដើម​ចេញ​ពី​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល វា​មាន​រាង​ទ្រវែង សំបក​ដូច​សំបក​ល្មុត​ស្រុក​យើង​ដែរ ។​

​មិន​ខុស​ពី​ឈ្មោះ​របស់​វា​ទេ ល្មុត​សាច់​ក្រហម​ខាងក្នុង​រប​ស់វា​ពិតជា​ក្រហម​មែន ។​

​វា​មាន​បណ្តោយ​ផ្លែ​ពី 17cm-22cm ។ ផ្លែ​តូច​បំផុត​មាន​ទម្ងន់ 400gr ហើយ​ធំ​បំផុត​ដល់​ទៅ​ជាង ២Kg ឯណោះ ។​

​រីឯ​ថ្លៃ​លក់​របស់​វា​ក៏​មិនធម្មតា​ឡើយ គឺ​ស្មើ ៣០​ដង នឹង​ល្មុត​ស្រុក​យើង ។​

​សំខាន់​គឺ ពូជ​ល្មុត​នេះ​ងាយ​ដាំ និង​លូតលាស់​ល្អ​នៅ​លក្ខខណ្ឌ​ធាតុអាកាស​កម្ពុជា​យើង ។ ប្រទេស​វៀតណាម​គេ​កំពុង​ដាំ​នៅ​តំបន់​វាលរាប​ទន្លេមេគង្គ ។​

​ចាប់ពី​ពេល​ចេញ​ផ្កា​មក រហូតដល់​ពេល​ទុំ​បេះ​បាន​គឺ​ចន្លោះ 5-6​ខែ ។​

​វា​មាន​ក្លិន​ក្រអូប ផ្អែម​ដូច​ល្មុត​ស្រុក​យើង ហើយក៏​មាន​ផ្ទុក​នូវ​រសជាតិ​បំប៉ន​ល្អៗ សម្រាប់​សុខភាព ៕ បូ​ព៌ា​

spot_img
×