Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ​កាត់ដេរ ហ្គាវ័​ន្ត ជាង​២០០​នាក់ តវ៉ា ដោយសារ​តែ​ថៅកែ​មិន​បើក​ប្រាក់ខែ​

spot_img

​ខេត្ត​កណ្ដាល​៖ មូលហេតុ​ថៅកែ មិន​បើក​ប្រាក់ខែ ទើប​បាន​កម្មក​រោងចក្រ​កាត់ដេរ​ហ្គាវ័​ន្ត ជាង​២០០​នាក់ នាំគ្នា​ឈរ​បិទ​ផ្លូវ​លេខ​២១ ចំណុច​ភូមិ​ដី​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិច្ឆិកា​នេះ ។ រោងចក្រ​កាត់ដេរ​ហ្គាវ័​ន្ត មាន​កម្មករ​សរុប​ចំនួន​៩៣៥​នាក់ បាន​និង​កំពុង​ធ្វើការ ហើយ​ក្នុងនោះ​មាន​កម្មករ​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ​បាន​មក​ធ្វើ​ការតវ៉ា និង​ឈាន​ទៅដល់​បិទ​ផ្លូវ​ថ្នល់​ផងដែរ​។​

​បើ​យោង​តាម​អាជ្ញាធរ​ក្រុង​តាខ្មៅ បានឲ្យដឹងថា ក្រោយពី​មាន​ការតវ៉ា ទើប​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ខេត្ត​កណ្តាល មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ចូល​ជួយ​សម្របសម្រួល ជាមួយ​ភាគី​រោងចក្រ​។ ក្រោយមក ខាង​រោងចក្រ​ព្រម​បើក​ឲ្យ​ម្នាក់​៥០​ដុល្លារ នៅ​រសៀល​ម៉ោង​២​រសៀល​នេះ ប៉ុន្តែ​កម្មករ​មិន​ព្រម​ទទួលយក​៕​ដោយ​៖​កូឡាប​

spot_img
×