Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ CCTV បញ្ចេញ​ថា បុរស​ម្នាក់​ដើរ​នៅលើ​ផ្លូវដែក មុនពេល​ត្រូវ​រថភ្លើង​បុក​នៅ​ស្ថានីយ៍ Puchong ប៉ូលីស​សង្ស័យ​២​ករណី​…

spot_img

​អ្នកដំណើរ​ម្នាក់​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​រន្ធត់​ពី​វេទិកា នៅ​ស្ថានីយ៍​រថភ្លើង Pusat Bandar Puchong (ម៉ាឡេស៊ី) កាលពី​ព្រឹក​មិញ​នេះ (១ សីហា​) និង​បាន​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក ។ ហេតុការណ៍​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​បុគ្គលិក​ម្នាក់​របស់ Worldofbuzz ដែល​ស្ថិតនៅ​កន្លែងកើតហេតុ ។​

​យោងតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កដោយ​អ្នកលេង​អ៊ិន​ធើរ​ណែ​តម្នាក់ នោះគេ​ពុំ​ដឹង​ច្បាស់​ថា​តើ​ជនរងគ្រោះ​បាន​ធ្លាក់​ពី​វេទិកា​ចូលទៅក្នុង​ផ្លូវ​រថភ្លើង​ដោយ​ចៃដន្យ ឬ ក៏​ជា​ទង្វើ​ធ្វើអត្តឃាត​យ៉ាងណា​នោះទេ ។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ពន្យារពេល ចំពោះ​កាល​បរិ​ច្ឆា​ទ​ចេញដំណើរ​របស់​រថភ្លើង ខណៈ​ប៉ូលីស​កំពុង​ព្យាយាម​សម្អាត​ផ្លូវ​រថភ្លើង ដោយ​យក​បំណែក​សាកសព​នោះ​ចេញ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រូបនោះ​និយាយថា​៖ «​ដំបូង ប៉ូលីស​បានស្នើ​ឲ្យ​យើង​ចាក​ចេញពី​វេទិកា ហើយ​យើង​ត្រូវ​ទៅជា​ន់​ខាងក្រោម ។ មាន​សាកសព​មួយ​នៅលើ​ផ្លូវ​រថភ្លើង​ទល់មុខ ហើយ​ប៉ូលីស​និយាយថា ជនរងគ្រោះ​អាច​ធ្លាក់​ចេញពី​រថភ្លើង​» ។​

​នៅ​ម៉ោង ១០ ព្រឹក សាកសព​នោះ ត្រូវបាន​យកចេញ ហើយ​សេវា​រថភ្លើង​បាន​បន្ត​តាម​ធម្មតា ។​

NST ក៏បាន​រាយការណ៍​ថា នោះ​ជា​សាកសព​របស់​អ្នកដំណើរ​ប្រុស​ម្នាក់ ដែល​បាន​ស្លាប់ បន្ទាប់ពី​គាត់​បាន​ធ្លាក់ចូល​ក្នុង​ផ្លូវ​រថភ្លើង នៅ​ស្ថានីយ៍ Puchong នា​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃនេះ ។​

​នៅ​ខណៈ​ពេលនោះ អាជ្ញាធរ​ក៏​ពុំទាន់​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ណាមួយ អំពី​ហេតុការណ៍​នេះ​ទេ ។​

​ទោះយ៉ាងណា តាមរយៈ​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បុរស​នោះបាន​ឡើងផ្លោះរំលង​បា​រ៉ា​ស់​មួយ ហើយក៏​បាន​ដើរនៅលើ​ផ្លូវ​រថភ្លើង បន្ទាប់ពី​បាន​ឈាន​ជើង​ចេញពី​រថភ្លើង ។ គាត់​បន្ទាប់មក ត្រូវបាន​វាយប្រហារ​ដោយ​រថភ្លើង​ខិតចូល​មកដល់ ។ នេះ​បើ​យោងតាម China Press ។​

​ពុំមែន​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​ណាមួយ នៅលើ​សាកសព​របស់គាត់​ទេ ។ ការស៊ើបអង្កេត​ជំហាន​ដំបូង បាន​បញ្ចេញ​ឲ្យ​ដឹងថា បុរស​រូបនេះ​អាច​ស្រវឹងស្រា ឬ កំពុង​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​តែម្តង ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×