Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើរកាត់​សំបុក ឆ្កែ​អនាថា ឮសូរ​ក្មេង​យំ ពេល​ចូល​កៀក​ស្ទើរតែ​ពុំ​ជឿ​លើ​… ភ្នែក​ខ្លួនឯង​

spot_img

​រាប់​សតវត្សរ៍​ហើយ ឆ្កែ​ស្ទើរ​ក្លាយ​ជា​សមាជិក​មួយ មិន​អាច​ឲ្យបាន​ក្នុង​សង្គមមនុស្ស ។​ទាំង​នោះ​ព្រោះតែ​ភាពស្មោះត្រង់ ស្រឡាញ់ និង​ហ៊ាន​ពលិកម្ម​ដើម្បី​ម្ចាស់​របស់​វា ។​

​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Way កាន់តែ​ពិសេស​ជាងនេះទៅទៀត វា​បាន​ក្លាយជា​វរៈជន​ក្នុង​ដួងចិត្ត​មនុស្ស​ជាច្រើន ក្រោយពេល​បាន​សណ្តាប់​ពី​រឿង​ដែល​វា​បាន​ធ្វើ ដើម្បី​សង្គ្រោះ​ជីវិត​ទារក ម្នាក់​ត្រូវ​គេបោះបង់​ចោល​ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​… ។ រឿងរ៉ាវ​របស់​វា​ត្រូវបាន​ផ្សាយ​លើ​ទូរទស្សន៍​ទៀតផង ។​

… អា​ហ្សង់​ទីន នា​រដូវ​ត្រជាក់ ។ តាម​វិធី​មួយ​ធំ Way កំពុង​ត្រាច់ចរ​ស្វែងរក​អាហារ​ឲ្យ​កូនតូចៗ​របស់​វា ។ ដល់​កន្លែង​មួយ​មាន​ស្នូរ​ក្មេង​យំ -​ទារក​ម្នាក់​ពុំបាន​១​ខែ ស្រួលបួល​ផង កំពុង​រងារ​ញាក់ញ័រ កណ្តាល​រាត្រី ដ៏​ត្រជាក់​… ។​

​សភាវៈ​ជា​ម្តាយ​បាន​អង្រួន​ចិត្ត​របស់​វា Way បាន​សង្គ្រោះ​ទារក ហើយ​ប្រឹង​ការពារ​ជីវិត​វា ដោយ​ប្រើ​កម្តៅ​ខ្លួនប្រាណ​របស់​វា​ដើម្បី​កម្តៅ​ឲ្យ​ទារក ក្រោយពេល​ពាំនាំ​យកមក​ដាក់​ក្នុង “​សំបុក​” របស់​វា ។​

​រឿងរ៉ាវ​ត្រូវបាន​ដឹង​នៅពេល​នាង Alejandra Griffa ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្បែរ​នោះ ឮ​សូរ​សម្រែក​យំ​របស់​ទារក​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​បន្ទាប់ ។ ពេល​ដើរ​រក​តាម​ស្នូរ​សំឡេង​យំ នាង​ប្រទះឃើញ​ជើង​ទារក​លេចចេញ​ក្នុង​ហ្វូង​កូន​ឆ្កែ​ក្បែរ​មេ​របស់​វា ។ នាង​ប្រញាប់​នាំយក​ទារក​នោះ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ។​

​នៅ​ទីនោះ​ទារក ត្រូវបាន​ថែទាំ​យ៉ាង​មធ្យ័ត ។ ក្រុម​វេជ្ជបណ្ឌិត​ប្រាប់ថា ប្រសិនបើ​យឺត​ជាង​នេះ​បន្តិចទៀត ទារក​នេះ​អាច​ស្លាប់​ព្រោះ​គាំងបេះដូង ។​

​ភ្លាមៗ​នោះដែរ ប៉ូលិស​បើក​ការស៊ើបអង្កេត​ទើប​ដឹងថា វា​ជា​កូន​របស់​ស្ត្រី​វ័យ ៣៣​ឆ្នាំ​ម្នាក់ ដែល​កើតរោគ​ផ្លូវចិត្ត បន្ទាប់​ពី​សម្រាល ទើប​នាង​បាន​យក​វា​ទៅ​គ្រវាត់ចោល​ទាំង​ពុំ​មាន​សតិ​ចងចាំ ។ យ៉ាងណា​ក៏​ស្រី​ជា​ម្តាយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បម្រើ​ឲ្យ​ការស៊ើបអង្កេត ៕ បូ​ព៌ា​

spot_img
×