Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្យ៉ាង​ដែរ​កិន​កម្ទេចចោល​ម្តង​ហើយ មិន​រាង នៅតែ​រត់ពន្ធ​ទៀត ឥឡូវ​បន្ត​កិនកម្ទេច​ទៀត ដែល​ម្តងនេះ​គឺ រថយន្ត​ទំនើប​ដល់​ទៅ​… ជាង ៦០ គ្រឿង​ (វីដេអូ)

spot_img

​រថយន្ត​ទំនើបៗ​ម៉ាក​ល្បីៗ Lamborghini, Porsche, Mercedes Benz, Harley Davidson, Triumph និង Chopper ចំនួន ៦៨​គ្រឿង (​រថយន្ត​) និង​ម៉ូតូ​ទំនើប ៨​គ្រឿង នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា បាន​ត្រូវ​ត្រាក់ទ័រ​កិន​កម្ទេចចោល ក្រោម​អធិបតេយ្យ​របស់​ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte ។​

​តាម Telegraph ព្រឹត្តិការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី ៣០ ខែកក្កដា នា​ខេត្ត Cagayan ប្រទេស​ហ្វីលីពីន ហើយ​យានយន្ត​ទំនើបៗ ដែល​ត្រូវ​កម្ទេចចោល​ទាំងនោះ មាន​តម្លៃ​សរុប​ប្រមាណ​ជិត ៤​លាន​ដុល្លារ ។​

​លោក Duterte ពោលថា ៖ ការ​កិនកម្ទេច​វា​ចោល តែម្តង​គឺ​ដើម្បី “​បញ្ជាក់ប្រាប់​ពិភពលោក​ថា ហ្វីលីពីន មាន​បរិស្ថាន​វិនិយោគ និង​អាជីវកម្ម​តម្លាភាព​” ។​

​នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ប្រធានាធិបតី​ប្រទេស​នេះ បាន​ចេញ​បញ្ជា​ឲ្យធ្វើ​បែបនេះ​នោះ ។ កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​លោក​ក៏​បានឲ្យ​កិនកម្ទេច​រថយន្ត​ទំនើប ៣០​គ្រឿង​មក​ហើយ​ដែរ តែ​នៅ​មិន​រាងចាល ។​

​មាន​ការលើកឡើង​ថា គួរ​លក់​ដេញថ្លៃ ដើម្បី​ប្រមូល​ថវិការ​ជូន​ជាតិ ជាជាង​ការ​កិន​កម្ទេច ប៉ុន្តែ​លោក​បាន​ការពារ​សកម្ម​ភាព​នេះ​ដោយ​ថា ៖ ការលក់​ដេញថ្លៃ​បែបនេះ នឹង​បង្ក​ឲ្យ​ពួក​ឈ្មួញ​រត់ពន្ធ​ទុច្ចរិក មានឱកាស ទិញ​យក​មក​វិញ ឲ្យ​រថយន្ត​ទាំងនោះ​… ដោយ​ស្របច្បាប់ ! ៕ ចន្ទ្រា​

spot_img
×