Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថភ្លើង​កិន​មនុស្ស​ដាច់​ជា​២​កំណាត់ ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖ មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​រថភ្លើង​កិន​ដាច់​ជា​២ បង្ក​ការតក់ស្លុត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កន្លែងកើតហេតុ ។​

​ករណី​រថភ្លើង​កិន​មនុស្ស​ស្លាប់​នេះ​កើតឡើង​ត្រង់​ចំណុច​ផ្លូវ​ដែក ភូមិ​២២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ៥​រោច ខែ​ទុធិយ​សា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ពុជ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​០១ ខែ​សីហា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ សន សុ​វឌ្ឍនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មិន​មាន​មុខរបរ​ពិត​ប្រា​ក ស្នាក់នៅ​ម្តុំ​វត្ត​ថ្លា ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​មក​ជួបជុំ​មិត្ត​ផឹកស៊ី​ដូច​ជា​ការ​ហូបបាយ​ថ្ងៃ ពេល​នោះ​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ពី​កើត​ទៅ​លិច​ក៏​មក​ដល់ ស្រាប់តែ​ជន​រងគ្រោះ​បាន​រត់​ចូល​រថភ្លើង​ត្រង់​ពាក់កណ្តាល ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ និង​ស្រប​ពេល​កម្មវិធី​ផឹកស៊ី​បាន​ចប់​និង​បែក​គ្នា​ផងដែរ ។​

​យោងតាម​អ្នកបើកបរ​រថភ្លើង​បាន​មើល​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព ប្រាប់អោយដឹង​ថា រថភ្លើង​មិនបាន​បុក​មនុស្ស​ដើរ​ស្រប​ឬ​លើ​ផ្លូវដែក​ទេ នៅពេល​រថភ្លើង​ធ្វើដំណើរ​ឆ្លងកាត់​ម្តងៗ​តែងតែ​ចុច​ស៊ី​ផ្លេ​និង​មាន​អ្នកបិត​បើក​ប៉ា​រ៉ាស់​នៅពេល​ឆ្លងកាត់​ផ្លូវ​ថ្នល់ គឺ​ជនរងគ្រោះ​បាន​រត់​មក​ចូល​រថភ្លើង​ធ្វើអត្តឃាត​តែម្តង ។​

​ស្រប​ពេល​កើតហេតុ​ភ្លាមៗ​មាន​ពលរដ្ឋ​ចោមរោម​មើល​និង​ទៅ​មើល​ដោយ​ខ្លាចក្រែង​មាន​កូនចៅ​ឬ​ជា​សមាជិក​ក្រុមគ្រួសារ​របស់​ខ្លួន ព្រមទាំង​បាន​ធ្វើ​សេចក្តី​ការណ៍​ជូន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ចុះមក​ត្រួតពិនិត្យ ដើម្បី​ផ្តល់​ដំណឹង​និង​ស្វែងរក​សាច់ញាត្តិ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ កូឡាប

spot_img
×