Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ខណៈស្រី្ត M’sian ក្នុងតំបន់​​មួយ​ចំនួន​​​ចេញ​រកស៊ី​លក់ខ្លួន​​ជាមួយ «​ពលករ​បរទេស» ដើម្បី​រកប្រាក់​បន្ថែម

spot_img

​របាយការណ៍​មួយ​ដោយ NST បាន​បញ្ចេញ​ថា ស្ត្រី​ក្នុង​តំបន់​ជាច្រើន​នៅ Kelandan ពិតជា​បាននិងកំពុង​ធ្វើជា​ការងារ​ជា​ស្រីពេស្យា​ចារ​ក្រៅ​ម៉ោង ដើម្បី​រកប្រាក់​ច្រើន​បន្ថែម ។​

រូបភាព៖ Ask Legal

​ស្ត្រី​ទាំងនោះ​ត្រូវបាន​រកឃើញ ដែល​ភាគច្រើន​ជា​អ្នក​មកពី​ផ្នែក​មាន​ប្រាក់ចំណូល​ទាប ហើយ​ពួកគេ​មាន​គោលដៅ​សំខាន់​ទៅលើ​ពលករ​បរទេស​ពី​បង់​ក្លា​ដេ​ស និង​មី​យ៉ាន់​ម៉ា ដែលជា​អតិថិជន​របស់​ពួកគេ ។

​ប្រធាន​រដ្ឋអាជ្ញា Kelantan Syarie លោក Zhini Sulaiman និយាយថា រឿងនេះ​ហាក់ដូចជា​និន្នាការ​ចុងក្រោយ ខណៈដែល​ស្រីពេស្យា​ក្នុងស្រុក កំពុង​ស្វែងរក​អតិថិជន ក្នុងចំណោម​ពលករ​បរទេស​នៅទីនេះ ។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដែល​លោក Zaini បាន​ចោទប្រកាន់ថា ស្ត្រី​ទាំងនេះ​បានជ្រើសរើស​យក​គោលដៅ​លើ​ពលករ​បរទេស គឺ​ដោយសារតែ​ពួកគេ​ត្រូវបាន​ទាក់ទាញ​ទៅបាន​ដោយ «​រូប​ដ៏​ស្រស់​សង្ហា​របស់​តូ​សម្តែង​ប្រុស Bollywood » របស់​ពលករ​ទាំងនោះ ។ គាត់​ក៏បាន​ពន្យល់ថា មួយចំនួន​នៃ​ស្រីពេស្យា​ក្រៅ​ម៉ោង​ទាំងនេះ​ដែល​ត្រូវបាន​ចាប់បាន​កំពុង​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​នេះ គឺជា​អ្នក​បាន​រៀបការ​រួចហើយ​ផងដែរ ។​

ស្រ្តីម៉ាឡេស៊ីក្នុងតំបន់មួយចំនួន ដែលភាគច្រើនមកពីផ្នែកមាន​ប្រាក់ចំណូលទាប កំពុង​ចេញរកស៊ីលក់ខ្លួន​ជាមួយ​ពលករបរទេស ដើម្បីរកប្រាក់បន្ថែម ។ រូប (nst)

​គាត់​បាន​ពន្យល់​បន្តថា​៖ «​ផ្អែក​តាម​កំណត់ត្រា​របស់​យើង ករណី «​ឯក​វាស​ភាព​» ជាច្រើន​ដែល​ពាក់ព័ន្ធ​ស្ត្រី​ក្នុងស្រុក​ទាំងនេះ ក្នុង​រួមមាន​អ្នក​ដែល​បាន​រៀបការ​ជាមួយ​បុរស​ក្នុងស្រុក និង​ជនបរទេស ។ ពួកគេ​ត្រូវបាន​ចាប់បាន​ក្នុង​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​សាសនា ខណៈ​កំពុង​ចាប់ផ្តើម​ឡើងឋានសួគ៌ នៅក្នុង​សណ្ឋាគារ ។ ពួកគេ​ជាធម្មតា បាន​ទៅកាន់​សណ្ឋាគារ​នៅក្នុង​តំបន់​ដាច់ស្រយាល ព្រោះ​ពួកគេ​ជឿថា សកម្មភាព​របស់​ពួកគេ​ពុំ​អាច​ត្រូវបាន​រកឃើញ​ឡើយ​», លោក Zaini ពន្យល់ ។​

​ប្រសិនបើ​ស្ត្រី​ទាំងនេះ ត្រូវបាន​កាត់ទោស​ពីបទ​ធ្វើ​ពេស្យាចារ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ នោះ​ពួកគេ​អាច​ត្រូវបាន​ផាកពិន័យ​ប្រាក់ RM4,000 (៩៨៤ ដុល្លារ​) ឬ អាច​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​យ៉ាងតិច ២ ឆ្នាំ ឬ សរុប​ទាំងពីរ​តែម្តង ៕ ឧ​ត្ត​ម (worldofbuzz)

spot_img
×