Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាក​យីហោ បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​លែង​មាន​វត្តមាន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​នេះ​

spot_img

ភ្នំពេញ ៖ ស្លាក​យីហោ បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន នៅ​ទូទាំង​រាជធានី​ភ្នំពេញ​លែង​មាន​វត្តមាន​ទៀត​ហើយ​នៅ​ថ្ងៃទី​២០​វិច្ឆិកា​នេះ​។​

​នេះ​បើ​តាម​ការបញ្ជាក់​អោយដឹង​ពី​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោយ​ពី​តុលាការ​កំពូល​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​កន្លងមកនេះ​។​

​លោក​ម៉េត មាស​ភក្តី បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​នេះ តទៅ ស្លាក​យីហោ​, បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​វត្តមាន​ទេ ដោយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រមូល​រុះរើ​ចេញ​អស់ហើយ​។

​​សូមបញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃទី​១៦​វិច្ឆិកា​២០១៧ កន្លងទៅ តុលាការ​កំពូល​របស់​កម្ពុជា បានប្រកាស​សាលដីកា​សម្រេច​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ​តទៅ ដោយសារ​តែ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយគ្នានេះ តុលាការ​កំពូល ក៏​បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ មិនឲ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផង​ដែរ​។​

​ក្រោយ​ពី​តុលាការ​កំពូល​ចេញ​ដីកា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម ហើយ​ចូលរួម​ថែរក្សា​សន្ដិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស ហើយ​សម្តេច​តេជោ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស ប្ដេជ្ញា​ធានា​ដល់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស របស់​កម្ពុជា​ព្រមទាំង​ធានា​ដល់​ការបោះឆ្នោត ដែល​នឹង​ធ្វើឡើង​ជា​បន្ដបន្ទាប់​នៅ​ឆ្នាំក្រោយ​នេះ​៕​ដោយ​៖​កូឡាប​

spot_img
×