Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ កើត​មាន​រឿង​រំខាន​ចិត្ត​ច្រើន ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ធ្វើ​តែ​កិច្ចការ​របស់​ខ្លួន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អ្នកដទៃ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​ក្នុង​ការងារ ទទួលបាន​ជោគជ័យ​យ៉ាងច្រើន ។ លុយកាក់ គួរ​បោះទុន​រកស៊ី នឹង​ទទួលបាន​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​សរសើរ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ កក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ សមត្ថភាព​ធ្វើ​ការល្អ មាន​ការច្នៃប្រឌិត​ច្រើន ហេតុ​នេះ​ការងារ “​ធ្វើ​មួយ​ទទួលបាន​ផល​ពីរ​” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ ។ មនោ​សញ្ចេ​ត អាច​ជួប​នឹង​មនុស្ស​ក្នុង​ក្តី​សុ​បិ​ន្ត ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្នប្រយែង​ខ្លួន ព្រោះ​មាន​អ្នក​ច្រណែនឈ្នានីស ពីក្រោយ​ខ្នង ។ លុយកាក់ គួរ​មាន​ចក្ខុវិស័យ​ឲ្យបាន​ឆ្ងាយ ក្នុង​បណ្តា​បញ្ហា​ហិរញ្ញវត្ថុ កុំ​សំឡឹង​ឃើញ​តែ​ប្រាក់​ចំណេញ​នៅ​ពីមុខ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​មនុស្ស​ស្រឡាញ់​ចូល​ចិត្តច្រើន ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន គួរ​សម្រួល​ស្មារតី​ប្រឈម ហេតុការណ៍​កើតឡើង ។ លុយកាក់ ចាយវាយ​ត្រូវ​សន្សំ សំចៃ បញ្ចៀស​ត្រូវ​ជំពាក់​បំណុល​អ្នកដទៃ ។ មនោសញ្ចេតនា កើត​មាន​រឿង​ឈ្លោះប្រកែក​ដោយសារ​រឿង​កំប៉ិកកំប៉ុក ។​

​ឆ្នាំ​មមី ៖ ការងារ មាន​ភាពងាយស្រួល រាល់​បញ្ហា​អាច​ដោះស្រាយ​បាន​ដោយ​រលូន ។ លុយកាក់ គួរ​កែប្រែ​ទំនាក់ទំនង​ដើម្បី​បង្ក​ឱកាស​មាន​ប្រយោជន៍​សម្រាប់​ការរក​ប្រាក់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​អួតអាង​ក្នុង​ការងារ ត្រូវ​ចេះ​សម្រប​ខ្លួន​តាម​កាលៈទេសៈ​។ លុយកាក់ មិន​ស្ថិរភាព ពុំ​មាន​ឱកាស​រក​ចំណូល​ធំ ។ មនោសញ្ចេតនា រឿង​មនោសញ្ចេតនា​ក្តៅ ត្រជាក់​ខុស​ប្រក្រតី ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ការលំបាក​ច្រើន តម្រូវ​ឲ្យ​ព្យាយាម​ដោះស្រាយ ។ លុយកាក់ រីកចម្រើន ចំណូល​នឹងនរ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​សំណាងល្អ​ច្រើន មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ ស្ថិរភាព តែ​មិន​ត្រូវ​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ក្នុង​ក្តី​ស្រមៃ ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន តែ​មិន​ត្រូវ​ធ្វើឲ្យ​ហួសកម្លាំង ។ លុយកាក់ ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រក​ស៊ីធំ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន​ទាំង​ល្អ និង​អាក្រក់ ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ បញ្ចៀស​ការ​ខ្ចីបុល​អ្នក​ដទៃ ។ មនោសញ្ចេតនា ល្អប្រសើរ ៕​

spot_img
×