Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ពាក់​ស័ក្តិ​៤​កន្លះ​បាញ់​សម្លាប់ខ្លួន​នៅក្នុង​សណ្ឋាគារ​និង​ខារ៉ាអូខេ​កូ​ឡូ​សូ ទាំង​មិនដឹង​មូលហេតុ​

spot_img

​ភ្នំពេញ ៖ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់​បានសម្រេច​ចិត្ត​បាញ់សម្លាប់​ខ្លួន​នៅក្នុង​សណ្ឋាគារ​និង​ខារ៉ាអូខេ​មួយកន្លែង​បណ្តាលអោយ​ស្លាប់​ដោយ​មិន​គ្មាន​អ្នកឃើញ​និង​ឮ និង​បាន​​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​រសៀល ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​សណ្ឋាគារ និង​ខារ៉ាអូខេ កូ​ឡូ​សូ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ប្រភព​បញ្ជាក់ថា បុរស​ជា​បាញ់សម្លាប់​ខ្លួនឯង​នេះ ជា​មន្ត្រីនគរបាល មាន​ឃើញ​ពាក់​ស័ក្តិ​៤​កន្លះ ។ ប៉ុន្តែ​មិន​មិនដឹងថា ជា​ករណី​ឃាតកម្ម ឬ​អត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង​នោះទេ ។ នេះ​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន ដែល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ។​

ជនរងគ្រោះ ឈ្មោះ ម៉ុ​ន រតនៈ​ឧ​ត្ត​ម អាយុ ២៦​ឆ្នាំ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ វរ​សេនី​ទោ ។​

បើតាម​ការបំភ្លឺ​ពី​បុគ្គលិក​សណ្ឋាគារ​ថា ម្សិលមិញ​បុរសរងគ្រោះ​នេះ បាន​ចូល​សម្រាក​នៅ​សណ្ឋាគារ​មួយ​យប់ ។ លុះ​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០១ សីហា បុគ្គលិក​បាន​គោះទ្វារ​បន្ទប់​យ៉ាងយូរ ព្រោះ​មិនឃើញ​ចេញ​មករក​បាយទឹក តែ​មិន​បើក ក៏​សម្រេចចិត្ត​គាស់​គន្លឹះទ្វារ ក៏​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់ មិនដឹង​តាំងពី​ពេលណា​នោះទេ រួច​ក៏​ប្តឹង​សមត្ថកិច្ច​ចុះមក​ពិន​ត្យ​កន្លែងកើតហេតុ​តែម្តង ។​

គួរបញ្ជាក់​ផងដែរ​ថា សណ្ឋាគារ​និង​ខារ៉ាអូខេ​កូ​ឡូ​សូ ត្រូវបាន​អាជ្ញាធរ​ខណ្ឌចំការមន​សម្រេច​បិទ​មិនអោយ​ធ្វើ​អា​ជី​កម្ម​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​ស្រី​បំរើកា​រងា​រកា​រ៉ា​អូ​ខេ​នៅ​ទីនោះ​រាំ​ស្រាត បង្ក​អោ​យគ​គ្រើ​ក​សង្គម​ហ្វេ​ស​បុក​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×