Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រស់​ដែល​ពុំ​រលាយ​បាត់​តាម​…​ពេលវេលា​របស់​ស្ត្រី​វ័យ​៧១​ឆ្នាំ​

spot_img

…​នៅ​វ័យ ៧១​ឆ្នាំ ទៅហើយ តែ​តារាចម្រៀង សម្តែង​សញ្ជាតិ​ទួ​គី​ម្នាក់នេះ នៅ​បន្ត​ធ្វើឲ្យ​គេ​ស្រវាំងភ្នែក ព្រោះ​រាង​នៅ​ផ្ទៃមុខ​នៅតែ​ទាក់ទាញ​។

ពិតជា​ពិបាក​ជឿថា នេះ​ជា​រូប​របស់​ស្ត្រី​វ័យ​៧១​ឆ្នាំ​ទៅ​ហើយ​
​ពេល​ថត​ផ្ទៃមុខ​កៀក ពុំ​”​ក្រូ​ម៉េ​” ក៏​ពុំ​ឃើញ​ស្លាកស្នាម​បន្សល់​ទុក​នៃ​ពេលវេលា​ដែរ​។​

​Ajda Pekkan ធ្លាប់​ជា​តារា​ចម្រៀង​ល្បីល្បាញ​ម្នាក់​នៅទួ​គី នា​អំឡុង​ឆ្នាំ ១៩៧០​។ ៥០​ឆ្នាំ​កន្លង​ផុត​ទៅ តែ​ផ្ទៃមុខ​របស់​អ្នកស្រី​ហាក់​ពុំ​មាន​ប្រែប្រួល​…​។​

​អ្នកស្រី Ajda បាន​ចែករំលែក​ជាមួយ​អ្នកកាសែត​ក្នុង​កិច្ចសម្ភាសន៍​ប្រព្រឹត្ត​ទៅ​ថ្មីៗ​នេះ​ថា ៖ “​ខ្ញុំ​តែ​ប្រយ័ត្នប្រយែង​ចំពោះ​អ្វីៗ​ដែល​ខ្លួន​បរិភោគ ប៉ុន្តែ​ពុំ​មាន​ដែន​កំណត់​ទេ ជម្រើស​ម្ហូបអាហារ​ទេ​។ ខ្ញុំ​ចូល​ចិត្ត kebab និង​ត្រី​។ ខ្ញុំ​ដើរ​ប្រចាំថ្ងៃ ហើយ​ផឹកទឹក​ច្រើន​។ ខ្ញុំ​ពុំ​អាច​នឹកគិត​ដល់​ពី​ជីវិត​ដែល​គ្មាន​ទឹក​បាន​ឡើយ​។ រៀង​រាល់​ពេល​ព្រឹក​ខ្ញុំ​ផឹកទឹក​ខ្ញី​-​ក្រូចឆ្មា​-​ទឹកឃ្មុំ លាយ​ចូលគ្នា​។ ខ្ញុំ​ពុំដែល​មាន​គំនិត​ចង់​ក្លាយជា​ស្រី​ម្នាក់​ស្រស់​ឆើតឆាយ​ទេ តែ​ខ្ញុំ​តែងមាន​មនសិការ​ការពារ​រាងកាយ​ខ្លួន​។ តំណពូជ និង​កីឡា​ក៏​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការរក្សា​រាងរៅ​…”​។​

​ពេល​ចូល​ចង្ក្រាន​ក៏​នៅ​…”​ក្តៅគគុក​”​ដែរ​

​តារាចម្រៀង​វ័យ​៧១​ឆ្នាំ ទៅហើយ​នេះ បាន​ប្រាប់​អ្នកកាសែត​ថា ក្រៅ​ពី​ការ​ហាត់ប្រាណ​ជាប្រចាំ ខ្លួន​គាត់​ក៏​ច្រើន​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល Spa massaga ដើមទ្រូង និង​ប្រឆាំង​ភាពចំណាស់​។ ឆ្នាំ​ទៅ​មិញ អ្នកស្រី Ajda មាន​កិត្តិយស​ក្លាយ​ជា​នារី​ម្នាក់​ក្នុងចំណោម​៤​នាក់ ត្រូវបាន​ចាត់ទុក​ជា​នា​រី​មាន “​អំណាច​” បំផុត របស់​ទួ​គី ហើយ​ត្រូវបាន​អញ្ជើញ​ទៅ​កាន់​អាមេរិក​ចូលរួម​កម្មវិធី​តា​រា​សម្តែង Hollywood ១០០​នាក់ ដែល​មាន​អំណាច​បំផុត​ក្នុង​ពិភព​កម្សាន្ត​៕ សូ​យ​ន​

អំឡុងពេល “​លេចធ្លោ​ក្នុង​ឆាក​សម្តែង​។​

Muscle Stimulators

spot_img
×