Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាណឺម៉ាកហាមឃាត់ការគ្របកន្សែងបិទមុខជាផ្លូវការនៅទីសាធារណៈ

spot_img


នៅថ្ងៃទី១ខែសីហា ប​ទបញ្ជាហាមឃាត់ការគ្របកន្សែងបិទមុខរបស់អ៊ិស្លាមសាសនានៅដាណឺម៉ាកមានប្រសិទ្ធភាពជាផ្លូវការ តាមនោះពុំមានអ្នកណាអាចយកកន្សែងបាំងមុខជិតនៅទីសាធារណៈទៀតឡើយ ពុំនោះសោតនឹងរងការពិន័យ។

បទបញ្ជាហាមឃាត់ខាងលើត្រូវបានសភាដាណឺម៉ាកអនុម័តកាលពីថ្ងៃទី៣១ ខែឧសភាកន្លងមក។ រដ្ឋាភិបាលប្រទេសនេះឱ្យដឹងថា ពួកគេពុំសំដៅលើសាសនាណាមួយនោះទេ ​ហើយក៏ពុំមានហាមការយកកន្សែងគ្របលើសក់​ឬការពាក់មួកតូចៗប្រពៃណីរបស់ជនជាតិជ្វីហ្វ។

យ៉ាងណាក្ដី ពលរដ្ឋអាចបិទបាំងមុខនៅពេល«មានគោលបំណងច្បាស់លាស់»ជាអាទិ៍អាកាសធាតុត្រជាក់ខ្លាំង​ ឬតាមតម្រូវការច្បាប់ផ្សេងៗទៀតនៅពេលបញ្ជាយានជំនិះ។

កម្រិតផាកពិន័យចាប់ពី1.000 Kroner(ស្មើ១៥០ដុល្លារ)ទៅ 10.000 Kroner (1.504 USD).។

មុននោះពីឆ្នាំ២០១១ បារាំងគឺជាប្រទេសដំបូងដែលហាមឃាត់កន្សែងបាំងមុខនៅទីសាធារណៈ ៕

សូយន

spot_img
×