Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​អាមេរិក​អនុម័ត​ថវិកា​ចំណាយ​ការពារជាតិ ៧១៦​ពាន់​លាន​ដុល្លារ​

spot_img

យន្ដហោះ​ប្រយុទ្ធ​របស់​កងទ័ព​អាមេរិក

​តាម​Reuters នៅ​ថ្ងៃទី​១​សីហា​ម្សិលមិញ​នេះ ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ច្បាប់​ចំណាយ​ការពារជាតិ​ដែលមាន​ចំនួន ៧១៦​ពាន់​លាន​ដុល្លារ​។​

​នេះ​ត្រូវបាន​ចាត់ទុកជា​កាយវិកា​រ​គាំទ្រ​ដល់​ការអំពាវនាវ​របស់​ប្រធានាធិបតី​Donald Trump ចំពោះ​ការបង្កើន​កម្លាំង​ដល់​កងទ័ព​អាមេរិក ព្រមជាមួយ​នោះ​ក៏​ចៀសវាង​បានការ​ប្រឈមមុខ​ជាមួយ​សេត​វិមាន ទាក់ទង​ដល់​បណ្ដា​បច្ចេកវិជ្ជា​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ទូរគមនាគមន៍ ZTE របស់​ចិន​។​

​ក្រឹត្យច្បាប់​នេះ​ត្រូវបាន​សភា​ជាន់​ទាប​អនុម័ត​កាលពី​សប្ដាហ៍​មុន ហើយ​ឥឡូវនេះ​វា​ត្រូវបាន​បញ្ជូន​ទៅកាន់​សេត​វិមាន ក្រោយពី ព្រឹទ្ធសភា​ប្រទេស​នេះ​បានអនុម័ត​ក្នុង​សំឡេងគាំទ្រ​៨៧​សំឡេង​និង​ប្រឆាំង​១០​សំឡេង​៕

សូយន

spot_img
×