Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ NASA រកឃើញ​ពលរដ្ឋ​ដំបូង​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភព​ព្រះ​អង្គារ​?

spot_img

នារី​សញ្ជាតិ​អាមេរិក វ័យ​១៧​ឆ្នាំ​ម្នាក់ កំពុង​ត្រូវបាន​បណ្ដុះបណ្ដាល​ដើម្បី​ក្លាយជា​អវកាសយានិក​ក្នុង​បេសកកម្ម​ឆ្នាំ​២០៣៣ ហោះហើរ​ទៅកាន់​ភព​ព្រះ​អង្គារ​របស់​អង្គការ NASA ។​

​Alyssa Carson រស់នៅ Hammond, Louisiana, ក្នុង​សម្លៀកបំពាក់​អវកាសយានិក​

​តាម​កាសែតAlyssa Carsonមាន​ជំនក់​ចិត្ត​ក្នុងការ​ស្រាវជ្រាវ​អវកាស និង​សុបិន​ប្រាថ្នា​ចង់ទៅ​កាន់​ភព​ព្រះ​អង្គារ​។ Alyssa កំពុង​ត្រូវបាន​ហ្វឹកហ្វឺន​ដើម្បី​ក្លាយជា​អវកាសយានិក​ផ្លូវការ​ម្នាក់​របស់​ស្ថាប័ន​អាកាសចរណ៍ អវកាស​អាមេរិក NASA ។​

Alyssa ចែករំលែក​ថា ខ្ញុំ​ចាប់ផ្ដើម​ទស្សនា​រាល់​ខ្សែ​វីដេអូ​អំពី​ការ​ចុះចត​របស់​យន្ដហោះ​លើ​ភព​ព្រះ​អង្គារ ខ្ញុំ​មាន​ទម្រង់​ភព​ព្រះ​អង្គារ​ដ៏​ធំ​មួយ​នៅក្នុង​បន្ទប់​។​ខ្ញុំ​មាន​កែវ​តារាសាស្ដ្រ​អាច​ពិនិត្យមើល​អវកាស​បាន​។​

Alyssa គឺជា​ជន​វ័យក្មេង​បំផុត​ដែល​បានបញ្ចប់​វគ្គ​សិក្សា​មូលដ្ឋាន​សម្រាប់​បោះជំហាន​ចូលក្នុង​លំហ Advanced Possum Academy ហើយ​ជំហាន​នេះ​បញ្ជាក់ថា​Alyssa មាន​បច្ចេកទេស​គ្រប់គ្រាន់​សម្រាប់​ហោះហើរ​ចូលក្នុង​អវកាស​។​

​នាង​ក៏​នូវ​បានទទួល​ការបណ្ដុះបណ្ដាល​អំពី​កម្លាំង​ស្រូប​ទាញ​និង​ឥទ្ធិពល​នៃ​កង្វះ​អុកស៊ីសែន​ចំពោះ​រាងកាយ​។ កាលពី​ខែមេសា​កន្លងមក យុវតី​នេះ​នូវបាន​ចូលរួម​វគ្គ​សិក្សា​ក្រោម​ទឹក​មួយ​ថែមទៀត​។

​ក្រៅពី​ភាសា​កំណើត​អង់គ្លេស នាង​កំពុង​រៀន​ភាសា​៣​ទៀត គឺ ចិន បារាំង​និង​អេ​ស្ប៉ា​ញ​។​

Alyssa នូវ​កំពុង​បាន​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្សេងទៀត​ដើម្បី​អាច​ក្លាយជា​អវកាសយានិក​នៅ​ឆ្នាំ​២០៣៣ គឺ​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ​៕

សូយន

spot_img
×