Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរថ្ងៃទី១សីហា ឆ្នាំ២០១៨ ស្លាប់៤នាក់ របួស១២នាក់

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៣លើក) បណ្តាល​ឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៨នាក់(យប់៦នាក់) ។

យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១១គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងកង់ ១គ្រឿង ។ មូលហេតុគឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៥លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៥លើក រថយន្តធំ ១លើក ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់២នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×