Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ច្បាប់​ផឹក​ស្រវឹង​រង​ការប៉ុនប៉ង​រំលោភ បង្ហោះ​រឿងរ៉ាវ​របស់ខ្លួន​ដើម្បី​លើកទឹកចិត្ត​ជនរងគ្រោះ​ដទៃ​ត្រូវ​ហ៊ាន​ចេញមុខ​និយាយ តែ​អ្នក​ខ​មិន​ស្តីបន្ទោស​ថា​…

spot_img

​និស្សិត​ច្បាប់​មកពី​សកល​វិទ្យាល័យ Thammasat បាន​ចែករំលែក​រឿងរ៉ាវ​នៃ​ការរំលោភបំពាន​ផ្លូវភេទ​របស់​នាង នៅលើ​អិន​ធឺ​ណែ​ត​កាលពី​ចុង​សប្តាហ៍ ដោយ​សង្ឃឹមថានឹង​លើកទឹកចិត្ត​ដល់​ជនរងគ្រោះ​ផ្សេងទៀត ឱ្យចេញ​មុខ​និង​រាយការណ៍​ពី​ការរំលោភបំពាន​នេះ ។​

​នាង​បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​នាង​សង្ឃឹមថា​ជនរងគ្រោះ​នឹងមិន​ស្ងប់ស្ងាត់​អំពី​ឧក្រិដ្ឋកម្ម​ទាំងនេះ​ទេ ។​

Thararat Panya បាន​ចែករំលែក​រឿងរ៉ាវ​អំពី​របៀប​ដែល​សិស្ស​ចាស់​ម្នាក់​នៅក្នុង​កម្ម​វិធី​ច្បាប់​របស់​នាង​បាន​រំលោភបំពាន​ផ្លូវភេទ​នាង ។ ការ​បង្ហោះ​របស់​នាង​រួមមាន​រឿងរ៉ាវ​លំអិត​អំពី​អ្វីដែល​នាង​បាន​និយាយ និង​របាយការណ៍​សាកលវិទ្យាល័យ​១​ចម្លង​ច្បាប់​មួយ ដែល​បង្ហាញថា​សិស្ស​ផ្សេងទៀត ត្រូវបាន​ដាក់ទណ្ឌកម្ម​ដោយ​ការព្យួរ​រយៈពេល​មួយ​ឆមាស និង​ដាក់ទណ្ឌកម្ម​សេវា​សហគមន៍​សម្រាប់ “​អាកប្បកិរិយា​មិន​សមរម្យ​” ។ នេះ​បើ​សេចក្តីរាយការណ៍​របស់ The Nation ។​

Thararat បាន​ចែករំលែក​ថា នាង​បាន​ស្រវឹង​នៅពេល​យប់​នៃ​ព្រឹត្តិការណ៍​នោះ ហើយ​នៅ​ជាមួយ​និស្សិត​ស្រវឹង​ជាច្រើន​ផ្សេងទៀត ក៏ដូចជា​អ្នក​វាយប្រហារ​ដែល​នាង​បាន​ចោទប្រកាន់ ដែលជា​មនុស្ស​ម្នាក់​ដែល​នាង​ជឿទុកចិត្ត​នៅក្នុង​បន្ទប់​ស្នាក់អាស្រ័យ ។​

​នាង​បាន​ចែករំលែក​ថា​៖ «​ជា​សំណាងល្អ ដែល​ខ្ញុំ​មានឱកាស​ទាត់​គាត់ ហើយ​រុញ​គាត់​ចេញ ។ ខ្ញុំ​បាន​ចេញពី​គ្រែ​ហើយ​ស្រែកយំ ។ ខ្ញុំ​មិនដឹងថា​នឹងត្រូវ​ធ្វើ​អ្វី​នោះទេ ។ អ្វី​គ្រប់យ៉ាង​បាន​កើតឡើង​នៅពេលដែល​មិត្តភក្តិ​របស់ខ្ញុំ​កំពុង​គេង​» ។ នាង​បន្តថា ក្រោយមក នៅពេលដែល​នាង​ប្រឈមមុខ​ជាមួយ អ្នក​ប៉ុនប៉ង​រំលោភ​នាង​បាន​និយាយថា គាត់​មិន​ចង់​ធ្វើបាប​នាង​ទេ ហើយ​បាន​ស្តីបន្ទោស​សកម្មភាព​រប​ស់គា​ត់ ចំពោះ​ការ​ស្រវឹង​របស់គាត់ ។​

Thararat សរសេរថា​៖ «​មិនមែន​យកស​ភាពស្រវឹង​មក​ធ្វើជា​លេស​នោះទេ ។ ការ​ស្រវឹង​មិនមែន​ផ្តល់​សិទ្ធិ​សម្រាប់​អ្នក​ចេះតែ​ធ្វើបាប​អ្នកដទៃ​ក្នុង​ផ្លូវ​នេះនោះ​ឡើយ​» ។​

​នាង​នៅបាន​រៀបរាប់​បន្តថា​៖ «​ខ្ញុំ​ជឿជាក់ថា​ខ្ញុំ​មិនមែនជា​ជនរងគ្រោះ​ដំបូង នៃ​ការរំលោភបំពាន​ផ្លូវភេទ​ដោយ​សិស្ស​ដទៃទៀត​នោះទេ ។ គួរឱ្យ​ស្ដាយ​ណាស់ ជនរងគ្រោះ​ជាច្រើន​បានជ្រើសរើស​មិន​និយាយ និង​ចាត់វិធានការ​ចំពោះ​ករណីនេះ ។ ពួកគេ​អនុញ្ញាតឱ្យ​រឿង​ទាំងនោះ​បាត់​ទៅវិញ ពីព្រោះ​ពួកគេ​ខ្មាស់អៀន ហើយ​ពួកគេ​មិន​ចង់​រំលឹក​ពីអ្វី​ដែល​បាន​កើតឡើង​នោះទេ​» ។​

​ទោះយ៉ាងណា មនុស្ស​មួយចំនួន​បានខ​មិន​ស្តីបន្ទោស​ជនរងគ្រោះ ដោយ​និយាយថា Thararat បានធ្វើ​ឲ្យ​ខ្លួនឯង​គ្មាន​តម្លៃ​តាមរយៈ​ការផឹក​ស្រវឹង​នេះ ហើយ​នៅតែ​ម្នាក់ឯង​ជាមួយ​បុរស​នោះ ។ ចំណែក​អ្នកដទៃ​ទៀត​បាន​ស្តីបន្ទោស​ជន​ប៉ុនប៉ង​រំលោភ ដែល​បាន​ផឹកស្រា​ស្រវឹង​រហូត​គ្រប់គ្រង​សកម្មភាព​របស់​ខ្លួនឯង​លែង​បាន ៕ ចន្ទី (coconuts)

spot_img
×