Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​សៃ​គុយទាវ​បាញ់​កាញ់​ដែល​ផលិត​នៅតាម​សិប្បកម្ម​នានា ត្រូវបាន​ផលិត​ទៅតាម​ស្តង់ដារ​វិញ​ហើយ បន្ទាប់ពី​មាន​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​

spot_img

​តាកែវ ៖ ស​សៃ​គុយទាវ​បាញ់​កាញ់​ដែល​ផលិត​នៅតាម​សិប្បកម្ម​នានា​នៅក្នុង​ខេត្ត​តាកែវ ដែល​ពី​មុន​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​បាន​ធ្វើត្តេសរ​ក​ឃើញថា​មាន​ការដាក់សា​ធាតុគីមី​បូរ៉ាក់​នៅលើ​សរសៃ​គុយ​ទាវ ដែល​នាំអោយ​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​បញ្ជាក់ថា ម្ចាស់​សិប្បកម្ម​ទាំងអស់​នោះ​បាន​បញ្ឈប់​ការដាក់​សារធាតុ​គីមី​នេះហើយ បន្ទាប់ពី​អាជ្ញាធ​ខេត្ត​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការហាមឃាត់​និង​ទប់ស្កាត់​ការប្រើប្រាស់​ទំនិញ​មាន​សារធាតុ​គីមី​។​

​ថ្លែង​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ផ្សារ​សំរោង​យ៉ោង ស្រុក​បាទី​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ វិឆ្ឆិការ ឆ្នាំ ២០១៧ នេះ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងថា ក្រុម​អាជីវករ​ដែល​ដាក់​លក់​ទំនិញ​ជា​គ្រឿង​បិរ​ភោគ គ្រឿង​កំប៉ុង បន្លែ​ផ្លែឈើ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត​តាកែវ​ភាគច្រើន​កាន់តែ​មាន​ការយល់ដឹង​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ និង​លក់​តែ​ទំនិញ​ដែល​មាន​គុណភាព​ល្អ មាន​អនាម័យ​ត្រឹមត្រូវ និង​គ្មាន​ការដាក់​សារធាតុ​គីមី​បន្ថែម ទៀត​នោះ​ទេ ជាពិសេស​ស​សៃ​គុយទាវ​បាញ់​កាញ់​ដែល​ផលឹត​តាម​សិប្បកម្ម​នានា​នៅក្នុ​ង​ខេត្ត​ដែល​កន្លង​មក​មន្ត្រី​រប​ស់លោក​ធ្វើតេស្ត​រកឃើញ​សា​ធាតុគីមី​បូរ៉ាក់​នោះ ឥឡូវនេះ​សរសៃ​គុយទាវ​ទាំងនោះ​គឺ​មិន​ត្រូវបាន​រកឃើញ​វត្តមាន​សារធាតុ​គីមី​បូរ៉ា​ក់ទៀត​នោះទេ ។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន បន្ថែមទៀតថា កន្លងមក​បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​មាន​សា​ធាតុគីមី​នៅ​លើសសៃ​គុយទាវ​និង​នៅលើ​ខ្ញី​ដែល​បាន​ដាក់​លក់​នៅលើ​ទីផ្សារ មន្ត្រី​ជំនាញ​របស់​យើង​ក៏​បាន​ជូនដំណឹង​ទៅកាន់​រដ្ឋបាល​សាលាខេត្ត​តាកែវ ហើយ​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​ការហាមឃាត់​និង​ទប់ស្កាត់​កុំអោយ​មាន​ការប្រើប្រាស់​សា​ធាតុគីមី​ផ្សេងៗ​នៅលើ​ផលឹតផល​គ្រប់​ប្រភេទ​និង​ម្ហូបអាហា​។ សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក៏​បាន​លើកឡើង​ពី​ការចាត់វិធានការណ៏​តឹងរឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​សិប្បកម្ម​ដែល​បន្ត​ផលឹត​ស​សៃ​គុយទាវ​ដាក់​សា​ធាតុគីមី​។ ដូច្នោះ​ការបញ្ឈប់​ដាក់​សា​ធាតុគីមី​នៅ​លើសសៃ​គុយទាវ​បាញ់​កាញ់ និង​ខ្ញី គឺ​បាន​បង្ហាញឲ្យឃើញ​ពី​ស្មារតី​ទទួលខុសត្រូវ​របស់​អា​ជី​វករ​និង​ម្ចាស់​សិប្បកម្ម ពី​ការគិតគូរ​សុវត្ថិភាព​ចំណីអាហារ ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ៕ តាកែវ​

spot_img
×