Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ ជាបុគ្គលិកក្រុមហ៊ុនលីហួរវេរលុយ ត្រូវបានឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត លួចដកប្រាក់ចំនួន ២៨.០០០ដុល្លារ

spot_img

កំពត ៖ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ធ្វើសកម្មភាពលួចលេខកូដ ដកប្រាក់សរុបចំនួន ២៨.០០០ដុល្លារ ពីក្រុមហ៊ុន​លីហួរវេរ​លុយ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យមានឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនលីហួរវេរលុយ ប្រចាំក្រុងកំពត ស្រុកទឹកឈូ ខេត្ត​កំពត និង ខេត្តកែប មានទីលំនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅ​វេលា​ម៉ោង ២០ និង ៣០នាទី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ។ ជនរូបនេះ ដោយកន្លងមក ជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ត្រូវ​បាន​ក្រុម​ហ៊ុនលីហួរវេរលុយទុកចិត្ត ឱ្យដើរធ្វើតេស្តម៉ាស៊ីនវេរលុយ នៅចំណុចទីតាំងខាងលើ ហើយក្នុងពេលត្រួតពិនិត្យនោះ ភ្នាក់​ងារ​ទាំង​អស់ មានសេចក្តីទុកចិត្ត ក៏បណ្តោយឱ្យឈ្មោះ លី ពិសិដ្ឋ ត្រួតពិនិត្យម៉ាស៊ីន ដោយមិនបានត្រួតពិនិត្យឡើងវិញ។ ជា​ឱកាស​របស់​ជន​សង្ស័យ លី ពិសិដ្ឋ ក៏បានធ្វើសកម្មភាពលួចលេខកូដ ចុចផ្ញើសារទៅខ្ចីលុយក្រុមហ៊ុន ពេលនោះ​ក្រុម​ហ៊ុន​បាន​វេរ​លុយ​មក​តាម​ម៉ាស៊ីន​​ភ្នាក់ងារទាំងនោះ មានចំនួន ១២ម៉ាស៊ីន ស្មើ ១២នាក់ ដែលឈ្មោះលី ពិសិដ្ឋ បានលួចដឹងលេខកូដ ដើម្បីដកប្រាក់សរុបចំនួន ២៨.០០០ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×