Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព ស្ទាប​អង្អែល ប្រដាប់​ភេទ​យុវតី​ម្នាក់​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ពញាឮ បានឲ្យដឹងថា មាន​ករណី​ប្រទូស្ដ​កេរ្តិ៍ខ្មាស ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ស្ទាបអង្អែល​ប្រដាប់​ភេទ​យុវតី​ម្នាក់ ។ កើតហេតុ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​និង​៣០​នាទី ចំនុច​សហគមន៍​បុរី​កីឡា ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ​ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ខ​.​ល​.​ណ ភេទ​ស្រី​អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ​។ ជនសង្ស័យ​ឈ្មោះ​ហៀ​ង ចាន់​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។ នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង​លើ ជនរងគ្រោះ​កំពុង​ដេក​ក្រោមផ្ទះ​ខ្លួន ជាមួយ​ប្អូនប្រុស នៅពេល​កំពុង​ដេកលក់ ស្រាប់តែ​ជនសង្ស័យ​បាន​យកដៃ​ទៅ​ស្ទាបអង្អែល លើ​ប្រដាប់​ភេទ​របស់​ជនរងគ្រោះ​ ​ពេលនោះ​ជនរងគ្រោះ​ក៏​ភ្ញាក់ ស្រាប់តែ​ជនសង្ស័យ​បាន​យកដៃ ស្ទាប​ប្រដាប់​ភេទ​ជនរងគ្រោះ​ម្តង​ទៀត ហើយ​ជនរងគ្រោះ​ឃើញ ជនសង្ស័យ​ឈរ​នៅ​ក្បែរ​ខ្លួន រួចហើយ​បាន​ទៅ​ប្រាប់​ម្តាយ​និង​ពូ ភ្លាមនោះ​ពូ​របស់​ជនរងគ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដែក ក្នុង​ពេលនោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​ចុះ​ទៅ​កន្លែងកើតហេតុ រួចហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

spot_img
×