Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍​រថភ្លើង​នៅ​ស៊ុយអែត​ត្រូវ​ទឹក​ជន់ មានអី​មនុស្សម្នា ប្រែក្លាយ​វា​ទៅ​ជា​អាង​ហែង​ទឹក លេង​យ៉ាង​សប្បាយ​

spot_img

​ស្ថានីយ៍​រថភ្លើង​មួយកន្លែង​នៅក្នុង​ប្រទេស​ស៊ុយអែត ត្រូវ​ទឹក​លិច​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ព្យុះភ្លៀង​​មួយ​មេ​ធំ ប៉ុន្តែ​មិន​នឹកស្មានថា កន្លែង​ទឹក​ជន់​បែបនេះ បានប្រែក្លាយ​ទៅជា​សួន​ទឹក​សម្រាប់​ហែល​​លេង​យ៉ាង​សប្បាយ​ទៅវិញ​។​

​មនុស្ស​មួយចំនួន​នៅ​តំបន់​នោះ បានប្រែក្លាយ​ស្ថានីយ៍​ទឹក​លិច​នោះ​ទៅ​ជា​សួន​ទឹក ដែល​អាច​ឲ្យ​ពួកគេ​ហែល​លេង​យ៉ាង​សប្បាយ ខណៈ​​មនុស្ស​មួយចំនួន​ព្យាយាម​ដើរ​កាត់​ទឹក​ទៅ​កាន់​​ផ្ទះ​របស់​ពួកគេ​។​

​ទោះយ៉ាងណា សួន​ទឹក​ដ៏​សប្បាយ​សម្រាប់​មនុស្ស​មួយចំនួន​នោះ បាន​លេច​រូបរាង​បាត់​ទៅ​វិញ​យ៉ាង លឿន បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​ធ្វើ​ការបូមទឹក​យ៉ាង​លឿន​ចេញពី​កន្លែង​នោះ ហើយ​វា​ក៏​ក្លាយ​ទៅ ជា​ស្ថានីយ៍​រថភ្លើង​ដូច​សព្វ​ដង​វិញ​។​

​បន្ទាប់​ពី​រូបភាព​ជា​ច្រើន​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម មាន​អ្នក​បញ្ជេញ​មតិ​ជាច្រើន​បាន​ ​បាន​ចោទសួរ​ពី​សុវត្ថិភាព​របស់​អ្នក​ដែល​ហែល​ទឹក​លេង​ទឺកនោះ ដោយ​ពួកគេ​បញ្ជាក់ថា អ្នក​ងូតទឹក​​លេង​ទាំង​នោះ អាច​ប្រឈម​នឹង​ជំងឺ ឬក៏​ត្រូវ​ឆក់​ខ្សែភ្លើង​ជាដើម ខណៈ​ដែល​អ្នក​បញ្ចេញមតិ​​ខ្លះ​ទៀត​ហៅ ពួក​អ្នក​ហែល​ទឹក​លេង​ទាំងនោះ​ថា អស្ចារ្យ​ណាស់​៕ សុភ័ក្ត្រ

​ប្រភព​៖ MSN

spot_img
×