Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ចិន ផ្លែឈើ​មួយ​ប្រភេទ​នេះ ត្រូវ​រដ្ឋាភិបាល​មិនឲ្យហូប​វា ពេល​កំពុង​តែ​ឡាយ​វីដេអូ​នោះទេ​

spot_img

​ចេក បាន​ក្លាយ​ជា​ផ្លែ​ឈើ​មួយ​ថ្មី ដែល​ត្រូវ​រដ្ឋាភិបាល​ចិន​ហាមឃាត់ មិន​ឲ្យ​ហូប​វា ពេល​កំពុង​តែ​ឡាយ​វីដេអូ អន​ឡាញ​នោះទេ ដែល​នេះ​គឺជា​វិធានការ ដើម្បី​ទប់ស្កាត់​មាតិការ មិន​សមរម្យ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត​។​

​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អន​ឡាយ​ចិន បានធ្វើការ​ហាមប្រាម​មិន​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​ការថត​វីដេអូ​របស់ខ្លួន កំពុង​ហូប​ចេក លិឍ​ចុះឡើង ពេល​កំពុង​ឡាយ​ឡើយ​។​

​ការចេញ​វិធានការ​របស់​រដ្ឋាភិបាល​បែបនេះ មានន័យ​ថា ក្រុមហ៊ុន​ដែល​ផ្តល់​សេវ​កម្ម​ឡាយ​ទាំងអស់​​តម្រូវឲ្យ​ធ្វើ​ការត្រួតពិនិត្យ​លើ​អ្នក​ប្រើប្រាស់​ទាំងអស់ ក្នុង​រយៈពេល ២៤​ម៉ោង និង ៧​ថ្ងៃ​ក្នុង​រយៈពេល​​មួយ​សប្តាហ៍​។​

​ការ​ដាក់​បំរាម​របស់​រដ្ឋាភិបាល​ចិន​បាន​កើតឡើង ក្រោយ​ពេល​ក្រសួង​វប្បធម៌​ចិន បាន​ធ្វើ​ការប្រកាស​​កាលពី​ពេល​ថ្មីៗ​នេះ​ពី​ការស៊ើប​អង្កេត​លើ​គេហទំព័រ​មួយចំនួន ដែល​រង​ការចោទប្រកាន់​ថា បាន​ផ្តល់​មាតិកា​អាសអាភាស និង​ធ្វើឲ្យ​អ្នកទស្សនា​ល្មើសច្បាប់ និង ប៉ះពាល់​ដល់​សិលធម៌​សង្គម​៕ សុភ័ក្ត្រ

​ប្រភព​៖ Japan Times​

spot_img
×