Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺ​ធ្មេញ​!? សាកល្បង​មើល ពិសេស​សម្រាប់​អ្នក​នៅ​តំបន់​ដាច់ស្រយាល ពុំទាន់​មាន​ពេទ្យ​ធ្មេញ

spot_img

​អ្នកខ្លះ​ប្រហែល​ធ្លាប់​ឮ​ចាស់ៗ តំណាល​ប្រាប់​ពី​ប្រសិទ្ធិភាព​ព្យាបាល​ដង្កូវ​ស៊ី​ធ្មេញ​យ៉ាង​សក្តិ​សិទ្ធ​របស់​ត្របែក ។ ទាំង​ដើម ទាំង​ស្លឹក សុទ្ធតែ​ជា​ឱសថ ជួយ​ព្យាបាល​បញ្ហា​ធ្មេញ ព្រោះ​តែ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​មេរោគ ហើយ​ហេតុនេះ​វា​ជួយ​ព្យាបាល​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ ។​

​តាម​ការស្រាវជ្រាវ ក្នុង​ស្លឹក​ត្របែក មាន​ផ្ទុក​សារធាតុ Astringent ផ្ទុយ​ធ្វើឲ្យ​អញ្ចាញ​រឹប​ធ្មេញ​បាន​តឹង​ណែន និង​បន្ថយ​ការឈឺ​ចុក​ចាប់បាន​យ៉ាង​ល្អ​ផងដែរ ។​

​ខាងក្រោម​ជា​វិធី​៣ យ៉ាង ដើម្បី​ជួយ​ព្យាបាល​ការឈឺ​ចុកចាប់​នៃ​ជំងឺ “​ដង្កូវ​ស៊ី​ធ្មេញ​” ។​

​វិធី​ទី​១ ៖

-​សំបក ឬ​ឫស​ត្របែក ១​បន្ទះ ឬ​១​កង់​

-​ទឹក​ខ្មេះ ១​ស្លាបព្រា​

​របៀប​ធ្វើ ៖ កិន​សំបក ឬ ឫស​ឲ្យ​ម៉ត់ រួច​លាយ​ជាមួយ​ទឹក​ខ្មេះ ១​ស្លាបព្រា​បាយ រួច​ដាំ​១​ពុះ ទុក​វាឲ្យ​ត្រជាក់ ។​

​យក​ទឹក​នេះ​មក​បៀម វា​ជួយ​បន្ថយ​ការ​ចុកចាប់​បាន​ភ្លាមៗ ។​

​វិធី​ទី ២

​លាង​សម្អាត​ស្លឹក​ត្របែក​ប្រមាណ ៥-៧ សន្លឹក​ដាក់​ចូល​ក្នុង​ត្បាល់ បុក​ឲ្យ​ម៉ត់​រួច​បន្ថែម​អំបិល​១​ស្លាបព្រា និង​ទឹក​ក្តៅ​ឧ​ណ្ឌៗ ។ លាយ​ឲ្យនៅ​ជា​ល្បាយស្មើសាច់ ។​

​ពេល​ឈឺធ្មេញ​យក​សំឡី​មក​ជ្រលក់ ល្បាយ​ទឹក​នេះ លាប​ពីលើ​គល់​អញ្ចាញធ្មេញ ដែល​ឈឺ​ពើត ទុក​វា 4-5 នាទី ខ្ពុ​រមាត់ សម្អាត​នឹង​ទឹកស្អាត ។ វា​ពុំ​ចាំបាច់​ប្រើ​ថ្នាំ បន្ថយ​ការឈឺចាប់​ទេ ។​

​ម្យ៉ាងទៀត​អ្នក​អាច​ដាំ​ស្លឹក​ត្របែក​លាយ​ជាមួយ​អំបិល ច្រក​ដប​ទុក​ឲ្យ​ស្រួល​សម្រាប់​ខ្ពុរមាត់​ជាប្រចាំ​រៀង​រាល់​ធ្មេញ​មាន​បញ្ហា​។​

​វិធី​ទី ៣

​នេះ​ជា​វិធី​ងាយស្រួល​ពុំ​ចាំបាច់ “​រង់ចាំ​” ។ យក​ត្រួយ​ត្របែក 3-4 ត្រួយ​មក​ទំពារ រហូតដល់​ពេល​ធ្មេញ លែង​ចុក​ពើត​ចាំ​ឈប់ ។ សារធាតុ​មាន​ក្នុង​ស្លឹក​ត្របែក​វា​នឹង​ជ្រាបចូល​ក្នុង​ជើងធ្មេញ អញ្ចាញ​ធ្មេញ ធ្វើឲ្យ​ការចុកចាប់​រលាយបាត់ ៕ លី​សា​

spot_img
×