Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ដែល​បណ្តាល​មកពី​ស្ថានីយ៍​អវកាស​ចិន “​ទម្លាក់​អគ្គី​” ចុះ​មក​លើ​ផែនដី​

spot_img

​តាម​អ្នកវិទ្យាសាស្ត្រ ស្ថានីយ៍​អវកាស Tian gong1 ដែល​មាន​ទម្ងន់ ៨,៥​តោន បាន​បាត់បង់​ការគ្រប់គ្រង​នឹង​អាច​ទម្លាក់ “​ភ្លៀង​អគ្គី​” ស្រោច​ចុះ​លើ​ផែនដី​។​

​​តាម Daily Star តាម​គំរោង​ស្ថានីយ៍​នេះ នឹង​ចុះ​មក​កាន់​ផែនដី​នៅ​ដើមឆ្នាំ ២០១៨ ប៉ុន្តែ​ចិន​លែង​ត្រួតត្រា​វា​បាន​តាំងពី​ឆ្នាំ ២០១៦ មក​ម្លេះ​។​

ស្ថានីយ៍​អវកាស Tian gong1 អាច​ស្រោច “​ភ្លៀង​អគ្គី​” មក​លើ​ផែនដី​។​

ចិន​ទើប​ប្រកាស​ពី​ដើមខែ កញ្ញា​នេះ​ថា ស្ថានីយ៍​នេះ​នឹង​ធ្លាក់​ចុះ​មក​កាន់​ផែនដី​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ស្ថាបនិក​អវកាស​អឺរ៉ុប (ESA) រួម​នឹង​ស្ថាបនិក ១៣​ផ្សេងទៀត លើ​ពិភពលោក​កំពុងតែ​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​ស្ថានីយ៍​នេះ បំណង​ព្យាករណ៍​ទុកជាមុន​បាន​ពី​កន្លែង​ដែល​វា​ធ្លាក់ចុះ​មក​កាន់​ផែនដី​។​

​ប៉ុន្តែ​បំណែក​ឆាបឆេះ​ពី Tiangong1 អាច​បង្ក​ជា “​ភ្លើង​អគ្គី​” ស្រោចស្រព​លើ​ប្រទេស​ជាច្រើន នៅ​អឺរ៉ុប ជាអាទិ៍ ៖ អេស្បាញ ព័រទុយហ្កាល់ អ៊ីតាលី ប៊ុហ្គារី និង​អេ​ហ្សី​ព -​លោក Holgar Krag ប្រធាន​ផ្នែក​បំណែក​បែក​ខ្ទាត​ចេញ​របស់ ESA ពោល​។​

​លោក Krag និយាយថា ៖ “​ព្រឹត្តិការណ៍​ពុំ​អាច​ចៀសផុត​បាន​នេះ​នឹង​កើតមាន​ក្នុងអំឡុង​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ ២០១៨ ហើយ​វា​នឹង​ធ្លាក់​ចុះ​ក្នុង​បរិវេណ​ពី​រយៈ​ដឺ​ក្រេ ៤៣​ខាងជើង និង​៤៣​ដឺ​ក្រេ​ខាងត្បូង​។​

​ដើមខែ​នេះ​តារា​វិទូ Jonathan McDowell មក​ពី​សកល​វិទ្យាល័យ Harvard ឲ្យដឹងថា ស្ថានីយ៍​អវកាស​របស់​ចិន កំពុង​ឃ្លាត​ចាក​លើ​គន្លង​ស្តង់ដា​ហើយ​។ ពពួក​បំណែក​គួ​ឲ្យ​ខ្លាច​មាន​ទម្ងន់ ១០០​តោន នៃ​ស្ថានីយ៍​នេះ ដែល​កំពុង​ឆេះ​សន្ទោ​រ​សន្ធៅ​គ្រា​ធ្លាក់​ចុះ​ដល់​បរិយាកាស​ផែនដី​។​

Tian gong 1 របស់​មាន​បណ្តោយ ១២​ម៉ែត្រ វិជ្ជមា​ត្រ ៣,៣​ម៉ែត្រ និង​ទម្ងន់ ៨.៥០៦kg ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​អវកាស​ពី​ឆ្នាំ ២០១៣ ហើយ​បែរជា​បាត់បង់​ការគ្រប់គ្រង​នៅ​ឆ្នាំ ២០១៦​។​

​ខែ​៩ ឆ្នាំ​២០១៦ ចិន​បាន​បាញ់​បង្ហោះ​ស្ថានីយ៍​អវកាស Tian (gong) Song 2 សម្រាប់​ដើរតួ​ជំនួស​វិញ​៕ សូ​យ​ន​

 

spot_img
×