Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ខ្វះ​អី​លួច​! ជនសង្ស័យ ៣​នាក់​រួម​គ្នា​លួច​ត្រី​ឆ្លាម​មួយ​ក្បាល ពី​អាង​ចិញ្ចឹម​ត្រី រួច​រុំ​វាឲ្យ​ដូចទា​រក​ (មានវីដេអូ)

spot_img

​នេះ​គឺជា​រឿង​ប្លែក​មួយ នៅពេល​បុរស ២​នាក់ និង​ស្ត្រី​ម្នាក់​បាន​រួមដៃគ្នា លួច​ត្រី​ឆ្លាម​មួយ​ក្បាល ពី​អាង​ចិញ្ជឹម​ត្រីពិព័រណ៍ រួច​បាន​រុំ​វាឲ្យ​ដូចទា​រក ដាក់ចូល​ក្នុង​រទេះរុញ​ធ្វើ​មិនដឹង​។​

​រឿងហេតុ​ចម្លែក​នេះ​បាន​កើតឡើង​នៅ​អាង​ចិញ្ចម​ត្រី San Antonio ក្នុង​រដ្ឋ Texas កាលពី​សប្តាហ៍​មុន​។ កូន​ត្រី​ឆ្លាម​ប្រវែង​ជិត​កន្លះ​មែត្រ ត្រូវ​បាន​ជនសង្ស័យ​លួច​ចាប់​ពី​ក្នុង​អាង ពិ​ព័រណ៍ ខណៈពេល​ដែល​ឆ្មាំ​កំពុង​តែ​ទៅ​ជួយ​ភ្ញៀវ​អ្នក​ចូល​ទស្សនា​នៅ​កន្លែង​ផ្សេង​។​

​ជា​សំណាងល្អ កូន​ត្រី​ឆ្លាម​នោះ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ បន្ទាប់​ពី​ប៉ូលិសរ​កវា​ឃើញ និង​បាន​បញ្ជូន​វា​ត្រឡប់មក​ផ្ទះ​របស់​វា​វិញ​។​

​បើ​តាម​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ថា ជនសង្ស័យ​បាន​យក​មង​ផ្ទាល់ខ្លួន​​ដើម្បី​មក​ចាប់​ត្រី​ឆ្លាម​មាន​បូក (Horn shark)​។ បន្ទាប់ពី​ចាប់បាន​ត្រី​ឆ្លាម​ពី​ទឹក ពួកគេ​បាន​យក​ធុង​មក​ដាក់ និង​រុំ​វា រួច​ដាក់​ចូល​ក្នុង​រទេះរុញ និង​ប្រ​យ៉ាប់​ដើរចេញ​ទៅ​ខាង​ក្រៅ​​​យ៉ាង​លឿន​។​

​ប៉ូលិស​បញ្ជាក់ថា បុរស​ម្នាក់​បាន​ចាប់​កន្ទុយ​ត្រី​ឆ្លាម ខណៈ​មាន​មនុស្ស ២​នាក់​ទៀត​ជួយ​រុំ​វា​ដោយ​​កន្លែង​សើម មុន​ពេល​ដាក់​វា​ចូល​ធុង និង​រទេះរុញ​។​

​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​មាន​ការស៊ើបអង្កេត ហើយ​ពួកគេ​ទទួល​សារភាពថា ពួកគេ​ពិតជា​បាន​លួច​ត្រី​ឆ្លាម​ពី​អាង​មែន​។ ជនសង្ស័យ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​លួច​៕ សុភ័ក្រ្ត

​ប្រភព​៖ Ndtv

spot_img
×