Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​ម្ភូ​ត​ហេតុ​ដ៏​អស្ចារ្យ​! ក្មេងស្រី​អាយុ​២​ឆ្នាំ ក្រោក​ងើប​ដើរ​ជាមួយ​របួសស្រាល បន្ទាប់​ធ្លាក់​ពី​អគារ​ផ្ទះល្វែង​ជាន់​ទី​១៧

spot_img

​គេហទំព័រ Shanghaiist បាន​រាយការណ៍​ថា ក្មេងស្រី​អាយុ ២ ឆ្នាំ បាន​ធ្លាក់​ពី​អគារ​ផ្ទះល្វែង​ជាន់​ទី​១៧ ប៉ុន្តែ ជីវិត​នាង​តូច​ពិតជា​ថ្លៃ​ណាស់ ពុំ​ស្លាប់ និង​បាន​ងើប​ដើរ​ធម្មតា ជាមួយ​របួស​មិន​ធ្ងន់ធ្ងរ ដែល​នេះ​ជា​រឿង​អ​ម្ពូ​ត​ហេតុ​មួយ​ដ៏​អស្ចារ្យ​បំផុត ។​

​ក្មេងស្រី​តូច​នេះ​ត្រូវបាន​ស្គាល់​ថា​មានឈ្មោះ Yueyue រស់នៅ​ជាមួយ​គ្រួសារ​របស់​នាង​នៅក្នុង​ផ្ទះល្វែង​មួយ​នៅក្នុង Changzhou ខេត្ត Jiangsu ប្រទេស​ចិន ។ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ Yueyue ត្រូវបាន​យាយ​របស់​នាង​ទុក​ឲ្យ​នៅក្នុង​ផ្ទះ​ម្នាក់ ខណៈ​គាត់​ចេញទៅ​ខាងក្រៅ​ដើម្បី​គ្រឿង​ធ្វើ​ម្ហូប​មួយចំនួន ។​

​នៅពេល​នាង​តូច​បាន​ភ្ញាក់​ពី​គេង នាង​ក៏បាន​ដើររក​មើល​លោកយាយ​របស់​នាង​នៅ​ជុំវិញ​ផ្ទះ ប៉ុន្តែ ដោយសារតែ​រក​លោកយាយ​របស់​នាង​ពុំ​ឃើញ នាង​តូច​ក៏បាន​ឡើងទៅ​លើ​តុ​កុំ​ព្យួ​ទ័​រ ដើម្បី​អើតមើល​តាម​បង្អួច ដែល​ពុំ​ត្រូវបាន​ចាក់សោ ប៉ុន្តែ នៅពេលនោះ Yueyue ស្រាប់តែ​ធ្លាក់ចុះ​ពី​ជា​ន់ទី​១៧ ដ៏​ពុំ​នឹកស្មាន ។​

​ប្រភពព័ត៌មាន​បា​នប​ញ្ចេ​ញ​ឲ្យ​ដឹងថា សំណាង​ណាស់ ដែល​ការធ្លាក់​របស់​នាង​ត្រូវបាន​«​រង​»​ដោយ​មែកឈើ ហើយ​នាង​បាន​បន្ត​ធ្លាក់ចុះ​នៅលើ​បំណះ​ស្មៅ​ដែលមាន​ដី​ទន់​ទើបត្រូវ​បាន​ស្រោច​ទឹក​ថ្មី បាន​ជួយ​កាត់បន្ថយ​ការប៉ះទង្គិច​នៃ​ការធ្លាក់​របស់​នាង ។​

​បន្ទាប់ពី​ការធ្លាក់ Yueyue បាន​ក្រោក​ឡើង​ដ៏​អស្ចារ្យ និង​ដើរចូល​ក្នុង​អគារ​ផ្ទះ​វិញ ខណៈ​ស្រែកយំ​រក​លោកយាយ​រប​ស់​នាង ។ សំណាងល្អ ដែល​លោកយាយ​របស់​នាង​បាន​វិល​ត្រលប់​ទាន់​ពេលនោះ នៅពេលដែល​អ្នកជិតខាង​បាន​កំពុង​ជួយ​សម្រួល​ភាពឈឺចាប់ និង​ប្រកា​សរក​ឪពុកម្តាយ​របស់​នាង បន្ទាប់ពី​បានដឹងថា នាង​ទើប​ត្រូវបាន​ធ្លាក់​ពី​ជាន់​ទី​១៧ ។​

​ពួកគេ​បាន​ប្រញាប់ប្រញាល់​នាំយក Yueyue ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ត្រួតពិនិត្យ​ស្ថានភាព​របស់​នាង ហើយ​នាង​ត្រូវបាន​ព្យាបាល​សម្រាប់​ការប៉ះទង្គិច​ថ្លើម និង​ការបាក់​ឆ្អឹងជំនីរ​ស្រាល ដែលជា​លទ្ធផល​នៃ​ការធ្លាក់​របស់​នាង ៕ ចន្ទី (worldofbuzz)

spot_img
×