Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សា​អនុវិទ្យាល័យ​នៅ​ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​ជិត​រលំ សិស្សានុសិស្ស​អំពាវនាវ​សុំ​សម្តេច​តេជោ មេត្តា​ផ្តល់​អាគារ​០២​ខ្នង

spot_img

ខេត្ត​ស្វាយរៀង ៖ សិស្សានុសិស្ស​អនុវិទ្យាល័យ​ម្រាម​ចំនួន​១៨៧​នាក់ គ្មាន​អាគារ​សិក្សា​ទេ នាពេល​បច្ចុប្បន្ន ហើយ​បាន​ទៅសុំ​អាគារ​សាលាបឋមសិក្សា​ម្រាម​មួយ​ខ្នង​ដើម្បី​សិក្សា​អស់​រយៈពេល​០៥​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ នៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​អគារ​បាន​បាក់បែក ទ្រុឌទ្រោម​យ៉ាងខ្លាំង ជួសជុល​អស់​លទ្ធភាព​ហើយ ដំបូល​លិច​ទឹក ជញ្ជាំងរ​ហែក​បាំង​កៅស៊ូ​តង់ សរសរ​ពុក​ផ្ទោង​ផ្លាន​ក៏​ពុក​ប្រឈម​និង​ដួលរ​លំដោយ​ភ្លៀងខ្យល់​កន្ត្រាក់​នា​ចុង​រដូវវស្សា​នេះ​ធ្វើឲ្យ​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​គណៈកម្ម​ការ​មាតាបិតា​សិស្ស​ព្រួយ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​កូនៗ​របស់​គាត់​ហើយ​ក៏​បាន​អំពាវនាវ​រក​សប្បុរស​ជន​ជាពិសេស​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ មេត្តា​ផ្តល់​អាគារ​សិក្សា​០១​ខ្នង​០៦​បន្ទប់​អាគារ​បណ្ណាល័យ​និង​ទីចាត់ការ​សាលា​១​ខ្នង​០៣​បន្ទប់​ផង​។ ការអំពាវនាវ​រក​សប្បុរស់​ជន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា​២០១៧ នៅ​អនុ​វិទ្យា​យ​ល័យ​ម្រាម​ស្ថិតនៅ​ភូមិ​ម្រាម​ខាងត្បូង​ឃុំ​ម្រាម​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​លោក​ម៉ៅ វាន នាយក​សាលា​អនុវិទ្យាល័យ​ម្រាម បាន​មានប្រសាសន៍ថា ៖ អនុវិទ្យាល័យ​ម្រាម​បាន​បង្កើតឡើង ចាប់តាំងពី​ខែ​មករា​ឆ្នាំ​២០១៣ បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៤​មាន​លោកគ្រូ ចំនួន​០៦​រូប​ស្រី​០​ៗ​នៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ មាន​សិស្ស ១២៥​នាក់​ស្រី​៥៥​នាក់​ត្រូវ​ចូល​សិក្សា​។​ដូច្នេះ​លោក​ត្រូវ​សុំ​ខ្ចី​អាគារ​ចាស់​នៃ​សាលាបឋមសិក្សា​ម្រាម​១​ខ្នង​មក​ជួសជុល​ដើម្បី​បង្រៀន​សិស្ស រហូតមកដល់​បច្ចុប្បន្ន​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ​អនុវិទ្យាល័យ​ម្រាម ពុំទាន់​មាន​អាគារ​សិក្សា​នៅឡើយ​ទេ ហើយ​អាគារ​សិក្សា ដែល​កំពុង​បង្រៀន​សព្វ​ថ្ងៃនេះ​គឺជា​អាគារ​សិក្សា​បាក់បែក​របស់​សាលាបឋមសិក្សា​ម្រាម បោះបង់​ចោល​យូរ​មក​ហើយ។ គណៈកម្មការ​មាតា​បី​តា​សិស្ស​ក៏ បាន​សុំ​ខ្ចី​យក​មក​ជួសជុល ទិញ​កៅស៊ូ​តង់​មក​បិតបាំង​បង្រៀន​សិស្ស​រហូតមក​៥​ឆ្នាំ​ហើយ​ក៏​ប៉ុន្តែ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ។ សាលា​ជួសជុល​អស់​លទ្ធភាព បិទបាំង​ឬ​បិទបាំង​លែងកើត​ទើប​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព ទោះបីយ៉ាងណា​ក៏ដោយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ខំ​ប្រឹងប្រែង​តស៊ូ​បង្រៀន​និង​រៀន។ ពេល​ថ្ងៃ​ក្តៅ​ខ្លាំង ហើយ​ពេល​មាន​ភ្លៀង​គឺ​មិន​អាច​បង្រៀន​កើត​ទេ​។​

លោកនាយក​បន្តទៀតថាៈ អនុវិទ្យាល័យ​ម្រាម​គ្មាន​អគារសិក្សា គ្មាន​អគារ​ទីចាត់ការ គ្មាន​បណ្ណាល័យ និង​គ្មាន​សម្ភារៈប្រើប្រាស់ ជាច្រើន​ទៀត​ដូចជា កុំព្យូទ័រ សម្រាប់​សាលា និង​ភ្លើង​អគ្គីសនី​ជាដើម​។​លោកនាយក​បន្តទៀតថា សិស្ស​ចំណុះ​អនុវិទ្យាល័យ​ម្រាម​មាន​ចំនួន​០៧​ភូមិ​គឺ​៖១-​ភូមិ​ម្រាម​ខាងត្បូង ២-​ភូមិ​ម្រាម​ខាងជើង ៣-​ភូមិ​អក​មូល ៤-​ភូមិ​តា​ទ្រូ ៥-​ភូមិ​បឹង​ភេ​៦-​ភូមិ​ត្រពាំង​ជ័រ​និង​៧-​ភូមិ​ព្រៃ​ស្រះ​។​

ចំណែក​លោក​ម៉ម​សាវុធ​នាយក​សាលា​បឋមសិក្សា​ម្រាម បានឲ្យ​ដឹង​ផងដែរ​ថាៈ​ ​សាលាបឋមសិក្សា​ម្រាម មាន​ផ្ទៃដី​សរុប​៨,៩៧៧,២៥​ម៉ែត្រការ៉េ មាន​បុគ្គលិក​ចំនួន​១៥​នាក់​ស្រី​០៨​នាក់ មាន​សិស្ស​សរុប​៤៧២​នាក់​ , ស្រី​២១០​នាក់ មាន​១៣​ថ្នាក់ ចំណែក​អាគារ​សិក្សា​មាន​០២​ខ្នង​ស្មើ​០៧​បន្ទប់ (​ចែកជា​០២​ពេល​ព្រឹក​ល្ងាច​)​។

​លោកនាយក​បន្តទៀតថាៈ អគារសិក្សា ក៏​ចាស់​ទ្រុឌទ្រោម​ដែរ ពេល​មាន​ភ្លៀងខ្យល់​ត្រូវ​ជម្លៀស​សិស្ស​ចេញពី​សាលា​រក​កន្លែង​មាន​សុវត្ថិភាព​។​ដូច្នេះ​តម្រូវការ អាគារ​១​ខ្នង ស្មើ​០៦​បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កី​អី ក្តា​ខៀន សុំ អគារ​ទីចាត់ការ​ចំនួន​១​ខ្នង ០១​បន្ទប់ បណ្ណាល័យ​០១​បន្ទប់ និង​បង្គន់​អនាមយ័​០១​ខ្នង ស្មើ​០៤​បន្ទប់ ។​ហើយ​សិស្ស​ចំណុះ​សាលា​ប​ឋ​សិក្សា​ម្រាម​មាន​០៧​ភូមិ​ដែរ​គឺ​ភូមិ​ម្រាម​ខាងត្បូង ភូមិ​ម្រាម​ខាងជើង ភូមិ​ត្រពាំង​ជ័រ ភូមិ​អក​មូល ភូមិ​តា​ទ្រូ ភូមិ​ល្បើក​និង​ភូមិ​ព្រៃ​ស្រះ​។​សូម​អំពាវនាវ​សប្បុរសជន​និង​រាជ​ដ្ឋា​ភិ បាល​មេត្តា​ចុះ​មក​ពិនិត្យ​ដោយផ្ទាល់​និង​ផ្តល់​អាគារ​សិក្សា ដោយ​ក្តី​អនុគ្រោះ​៕​វ៉ៃកូ​

spot_img
×