Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ដើមកំណើត​វៀតណាម​ម្នាក់​ជាប់គុក ព្រោះ​វាយ​ងាប់​សេក​របស់​កូន​ប្រពន្ធ​មុន របស់​ប្តី​នៅ​សិង្ហ​បុរី​

spot_img

​តាម Straitstimes ហេតុការណ៍​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០១៧ គ្រា​ដែល​ក្មេងស្រី Yu Mei Ling អាយុ ២៦​ឆ្នាំ កំពុង​ដើរ​ចុះ​ដើរ​ឡើង​ដោយ​ដាក់​សេក​លើ​ស្មា​នៅ​បន្ទប់​ទទួលភ្ញៀវ Seng Kang ម្តាយចុង​ជា​ជនជាតិ​វៀតណាម ឈ្មោះ tran Thi Hang វិលត្រឡប់​មក​ផ្ទះ ។​

អ្នកស្រី Tran Thi Hang អាយុ ៣៨​ឆ្នាំ ជាជាង​ធ្វើ​ក្រចក​ដៃ នៅ​សិង្ហ​បុរី ។​

​ពេល​ដែល​អ្នកស្រី Hang ដើរកាត់ សេក​នេះ​បាន​ហើរ​មក​ចឹក​គាត់​ផ្ទួនៗ​លើ​មុខ គាត់​ក៏​រត់​ចូលទៅ​ក្នុង​បន្ទប់ ហើយ​ប្រាប់ប្តី​គឺលោក Yu Ching Meng (​អាយុ​៦០​ឆ្នាំ​) ។​

​អយ្យការ Yap Teck Cluan រំលឹក​ក្នុង​បទចោទប្រកាន់​ថា ៖ “​នៅ​ពេល​ផ្ទុះ​កំហឹង​ក្រេវក្រោធ អ្នកស្រី Hang បាន​សំណូមពរ​ឲ្យ​បញ្ជូនស​ត្វ​សេក​នេះ​ទៅ​កន្លែង​ផ្សេង ពុំនោះសោត វា​មិន​អាច​រស់​បាន​ទេ​” ។​

​មួយ​ថ្ងៃ​ក្រោម​មក (២៨/១០) ពេលដែល​លោក Yu និង​កូនស្រី​ចេញពីផ្ទះ​ទៅ​បរិភោគ​អាហារ​ពេលព្រឹក (​ម៉ោង 8h00) អ្នកស្រី Hang បាន​យក​ប្រដាក់​ថ្ពក់​ខោអាវ​បើក​ទ្រុង​វាយ​សេក​នេះ រហូតដល់​ស្លាប់ ។​

​ពេល​លោក Yu ត្រឡប់មកវិញ អ្នកស្រី Hang បាន​ឲ្យ​ប្តី​មើល​ខ្មោច​សេក ហើយ​រំលឹក​ប្រាប់​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ។ ខ្មោច​សេក Lucky ហើយ​និង​ទ្រុង ត្រូវបាន​អ្នកស្រី Hang បោះ​ចូល​ធុងសំរាម ។​

​សេក Lucky ពេល​នៅរស់ ។​

​ក្នុវ​សវនាការ តុលាការ Adam Nakhoda សង្កត់ធ្ងន់​ថា ទង្វើ​របស់​អ្នកស្រី Hang គឺ​ព្រៃផ្សៃ​ហើយ​មាន​ព្រាងទុក ។​

​ជាមួយ​បទ​ហិង្សា​លើ​សត្វ អ្នកស្រី Hang ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៤​សប្តាហ៍ ពី​ថ្ងៃ​ទី ២ ខែ​សីហា នេះ​តទៅ ។​

​បើ​តាម​ច្បាប់​វិញ ទោស​បែប​នេះ​អាច​ជាប់គុក​ដល់ ១៨​ខែ និង​ពិន័យ​ប្រាក់ ១៥.០០០ USD ៕​

spot_img
×