Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​ស្ពាន​មាស​» ទ្រ​ដៃ​ដ៏​ធំៗ​២​អស្ចារ្យ​នៅ VN កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​មនុស្ស​ជុំវិញ​ពិភពលោក (​វីដេអូ​)

spot_img

​ស្ថិតនៅក្នុង​ព្រៃភ្នំ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ដៃ​ស៊ីម៉ង់ត៍​ដ៏​ធំ​២​ផុស​ចេញពី​ដើមឈើ ដោយ​កាន់ «​ស្ពាន​មាស​» ដ៏​ល្វឹងល្វើយ​ដែល​ពោរពេញ​ទៅដោយ​អ្នកទេសចរ​ដែលមាន​ភា​ព​សប្បាយរីករាយ នាំគ្នា​ថតរូប selfie នៅឯ​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ប្លែក​ខុសគេ​បំផុត​របស់​ប្រទេស​នេះ ។​

​វា​ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​អារម្មណ៍​ដូចជា​ពួកគេ​កំពុង​ដើរ​លំហែកាយ នៅលើ​អំបោះ​ចាំង​ពន្លឺ​ព្រឹមៗ ឆ្លងកាត់​ដៃ​នៃ «​ស្ពាន​មាស​» ដែល​បាន​ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ ចាប់តាំងពី​វា​ត្រូវបាន​បើក​សម្ភោ​ធ​នៅ​ភ្នំ Ba Na នៅ​ជិត Danang ក្នុង​ខែមិថុនា ។​

​បណ្តា​រូបភាព​នៃ​ស្ពាន​នេះ បាន​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស្ថាបត្យករ ដែល​ពុំមាន​គំនិត​ធ្វើ​ឲ្យ​ទាក់ទាញ​ខ្លាំង​បែបនេះ ។​

​អ្នក​រចនា និង​ជា​ស្ថាបនិក TA Landscape Architecture លោក Vu Viet Anh បាន​ប្រាប់ AFP ថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់ ដែល​សមិទ្ធិផល​របស់​យើង​ត្រូវបាន​ចែករំលែក​ទៅកាន់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​» ។​

​មាន​ប្រវែង ១៥០ ម៉ែត្រ ស្ពាន​ឆ្លងកាត់​ព្រៃ​ខ្ពស់​នៅលើ​ភ្នំ​នេះ ត្រូវបាន​បង្កើតឡើង​ដំបូង​ដោយ​អាណានិគម​បារាំង ធ្វើជា​ស្ថានីយ៍​ភ្នំ​មួយ​នៅក្នុង​ឆ្នាំ​១៩១៩ ។​

​ប៉ុន្តែ ភ្ញៀវទេសចរ​ភាគច្រើន ចាប់អារម្មណ៍​ទៅនឹង​ការស្ថាបនា​ថ្មី Cau Vang ដែល​មានន័យថា «​ស្ពាន​មាស (Golden Bridge)» នៅក្នុង​ប្រទេស​វៀតណាម ។​

​លោក Nguyen Trung Phuc បាន​ប្រាប់ AFP ថា​៖ «​ស្ពាន​នេះ​ពិតជា​ស្រស់ស្អាត​ណាស់ ជាមួយនឹង​ស្ទៃ​ល៍​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ ដែល​អាច​ឲ្យ​យើង​មើលឃើញ​ទីក្រុង Danang បាន វា​ពិតជា​ស្រស់ស្អាត​ខ្លាំង​» ។​

​អ្នកទេសចរ​ម្នាក់​ឈ្មោះ Nguyen Hien Trang និយាយថា​៖ «​ខ្ញុំ​បានធ្វើ​ដំណើរ​ទេសចរណ៍​ច្រើន​ណាស់ដែរ ប៉ុន្តែ ខ្ញុំ​ពុំដែល​បានឃើញ​ស្ពាន​ណាមួយ​ស្រស់ស្អាត​ដូចជា​ស្ពាន​នេះ​ទេ​» ។​

​គម្រោង Ba Na Hills ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន Sun Group ដែល​បាន​បែងចែក​មតិយោបល់​ជាមួយ​គម្រោង​ដែលមាន​ភាពជឿនលឿន​នៅ​កន្លែង​ផ្សេងទៀត​នៅ​ប្រទេស​វៀតណាម ។​

​នៅ​ឆ្នាំ ២០១៦ វា​បាន​បើក​កន្ត្រក​ខ្សែ​កា​បិ៍្ត​នៅលើ​ភ្នំ​ខ្ពស់បំផុត Fansipan របស់​ប្រទេស​វៀតណាម នៅក្នុង​កន្លែង​ចម្រុះ​ទេសចរណ៍ Sapa ដែលនាំឱ្យ​មានការ​ត្អូញត្អែរ​ពី​អ្នកស្រុក​ដែលមាន​អារម្មណ៍​ថា វា​បានធ្វើឱ្យ​ខូច​ដល់​ទេសភាព និង​បាន​យកមុខ​ជំនួញ​ចេញពី​មគ្គុទ្ទេសក៍​ទេសចរ ៕ ចន្ទី (The Nation, nextshark)​

spot_img
×