Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណើរ​សង្គ្រោះ​ជីវិ​ស្វាឪ ដែល​ព្រហើន​ហ៊ាន​ឡើង​តោង​កាប្លិ៍​ខ្សែភ្លើង អូ​តង់ស្យុង (​វីដេអូ​)

spot_img

ស្វា​ឪ​អាយុ ២៤​ឆ្នាំ ឈ្មោះ Cha Cha នេះ​បាន​គេចខ្លួន រួច​ពី​សួនសត្វ​មួយ ហើយ​តោង​ឡើង “​ដើម្បី​” លេង​លើ​បណ្តាញ​ខ្សែ​កាប្លិ៍​ចែកចាយអគ្គិសនី ។​

​ក្រុម​អ្នក​សង្គ្រោះបាន​ប្រើ​ឡានស្ទូច បញ្ជូន​អ្នកឯកទេស​ចូល​ទៅកៀក​វា ដើម្បី​បាញ់​ថ្នាំ​សន្លប់ ។​

​ពេល​ត្រូវ​ម្ជុល​ថ្នាំ​សណ្តំ វា​ឈឺ ហើយ​ស្ទុះ​មក​ប៉ង​វាយប្រហារ​ក្រុម​អ្នកឯកទេស​វិញ តែ​វា​បាត់​លំនឹង​ប្រញាប់​ច្បាម​ជាប់​ខ្សែភ្លើង កុំឲ្យ​ធ្លាក់ ខណៈពេល​អ្នកជំនាញកា​រ ក៏​ភ័យ​បាស់សក់​ដែរ ។ អ្នកបញ្ជា​គ្រឿងចក្រ​ប្រញាប់​ថយ​គ្រឿងចក្រ ដើម្បី​ការពារ​គ្រោះថ្នាក់ ជាយថាហេតុ ។ ពេល​នោះ​ស្វា​ឪ ខឹង​ណាស់ វា​ស្រែក​រោទិ៍​យ៉ាងខ្លាំង ។​

​វា​បន្ត​តោង​ខ្សែ​កាប្លិ៍​ជាប់ ហើយ​ផ្លោះ​ទៅ​ប្រព័ន្ធ​ខ្សែ​កាប្លិ៍​ម្ខាង​ទៀត ។​

​ពេល​នោះ​ថ្នាំ​សណ្តំ ចាប់ផ្តើម​ធ្វើ “​សកម្មភាព​” ។ វា​ស្ទើតែ​ធ្លាក់ចុះ ប៉ុន្តែ​សភាវៈ​បាន​បញ្ជា​វាឲ្យ​វា​ក្តាប់ជាប់​ខ្សែរភ្លើង កុំឲ្យ​ធ្លាក់​ចុះ ។​

​ចុងក្រោយ វា​ត្រូវ “​ដេក​” ក្នុង​សភាព​តោង​ជាប់​ខ្សែភ្លើង ។​

​ទម្រាំ​វា លង់​ដំណេក មែនទែន ទើប​របូតដៃ​ធ្លាក់​ចុះ ។ លើ​ផ្ទៃដី គេ​បាន​ត្រៀម​តង់ រងចាំ​ទទួល​ជាស្រេច ។​

​គេ​បាន​បញ្ជូន​វា​ទៅ​ពិនិត្យ​សុខភាព រួច​ឲ្យ​ត្រឡប់​ទៅ​សួនសត្វ​វិញ ។

​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ប្រិយមិត្ត​ទស្សនា​ឃ្លីប​វីដេអូ​

​ចន្ទ្រា​

spot_img
×