Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ឈរ​ដុះធ្មេញ​ត្រូវ​ប្រពន្ធ​លះ​១​កន្ត្រៃ​… ចប់​!

spot_img

​ថ្វី​ត្បិត​ជនរងគ្រោះ​ត្រូវបាន​វះកាត់​ត​ភ្ជាប់​ភ្លាមៗ​ក្តី តែ​លទ្ធភាព​របស់ “​អាច្រ​ម៉ក់​” ប្រហែល​ជា​លែង​ដូច​មុន​ទៀត​ហើយ ។​

​លោក Li នៅ​មន្ទីរពេទ្យ ក្រោយ​ប្រពន្ធ​កាត់​លិង្គ​ដាច់​។​

​បុរស​ត្រកូល Li អាយុ ៣០​ឆ្នាំ ត្រូវបាន​ប្រពន្ធ​របស់​ខ្លួន​យក​កន្ត្រៃ​កាត់​ផ្តាច់​លិង្គ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ខណៈពេល​លោក​កំពុង​ឈរ​ដុស​ធ្មេញ ក្នុង​បន្ទប់​ទឹក​នៅ​អាគារ​ឯកជន នា​ទីក្រុង Fengcheng ខេត្ត Jiangxi ប្រទេស​ចិន ។​

Li ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Shuguang នៅ​ទីក្រុង Nanchang ក្នុង​សភាព​ដែល​ប្រដាប់​ភេទ​ហូរ​ឈាម​យ៉ាង​ខ្លាំង​។ វេជ្ជបណ្ឌិត Cao Bo ឲ្យដឹងថា អ្នកជំងឺ​ត្រូវបាន​វះកាត់​សង្គ្រោះ​ភ្លាមៗ​ប៉ុន្តែ​សមត្ថភាព ប្រដាប់​ភេទ​ប្រហែល​លែង​ដូច​មុន​ទៀត​ហើយ ។​

Li វិញ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ភរិយា​របស់​លោក​ជា​មនុស្ស​សង្ស័យ​ច្រើន​។ នាង​ហាម​លោក​មិន​ឲ្យ​និយាយ​លេង​ជាមួយ​អ្នក​រួម​អាជីព ឬ​មិត្តភក្តិ​ទាំងឡាយ​ដែល​ជា​ស្រីៗ ព្រោះ​ខ្លាច​ប្តី​មាន​សហាយ ។ សូម្បី​លោក​សើច​ញញឹម​ដាក់​នារី​ណា​ក៏​មិនបាន​ដែរ ។​

​លោក​ពោល​បន្ថែមថា មុនពេល​កើតហេតុ មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា តែ​លោក​ពុំ​បាន​ចាប់អារម្មណ៍​ថា នាង​មាន​កាន់​កន្ត្រៃ​នៅ​ដៃ​ឡើយ ។ ក្នុងពេល​គ្រប់គ្រង​ខ្លួនឯង លែង​បាន​នាង​ក៏​កាត់​លិង្គ​របស់ខ្ញុំ​តែម្តង ។​

​ប៉ូលិស​ក្រុង Fengcheng កំពុងបើក​ការស៊ើបអង្កេត​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ។ ភរិយា​របស់​ជនរងគ្រោះ​ត្រូវបាន​ឃាត់ខ្លួន ៕ លី​សា​

spot_img
×