Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​សប្បាយ តែ​មិន​ហ៊ាន​ចំណាយ​ត្រឹម​ថ្លៃ​សំបុត្រ​ទស្សនា ២០ ដុល្លារ បុរស​ម្នាក់​ផ្លោះ​ចូល​ទ្រុងខ្លា លទ្ធផល ត្រូវ​ខ្លាខាំ​សម្លាប់​គួរ​ឲ្យ​រន្ធត់ (​វីដេអូ​)

spot_img

​បុរស​ជា​ភ្ញៀវទេសចរ​ម្នាក់ ត្រូវបាន​ខាំ​ហែកហួរ​រហូត​ស្លាប់ ដោយ​សត្វ​ខ្លា​ចំនួន ៣ ក្បាល នៅ​ចំពោះមុខ​ប្រពន្ធ និង​កូន​របស់គាត់​ដែល​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង បន្ទាប់ពី​ផ្លោះ​ចូលក្នុង​ទ្រុងខ្លា ព្រោះតែ​ដើម្បី​គេច​ពី​បង់ថ្លៃ​ចូល​ទស្សនា​សួនសត្វ ។​

​សារព័ត៌មាន​ចិន​បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ​ថា Zhang បាន​ឡើងលើ​របង​ទ្រុងខ្លា ដើម្បី​គេចផុត​ពី​ការបង់ថ្លៃ​ចូល​ទស្សនា​សត្វព្រៃ​តម្លៃ ១៥ ផោន​ដ៏ (​ប្រមាណ ២០ ដុល្លារ​) ។ ប៉ុន្តែ នៅពេល​គាត់​បាន​លោត​ចូលក្នុង​រណ្តៅ​មួយ ស្រាប់តែ​សត្វ​ទាំងនោះ​ចាប់ផ្តើម​សង្គ្រប់​លើ​គាត់​តែម្តង ខណៈ​ប្រពន្ធ និង​កូនៗ​របស់គាត់ សម្លឹងមើល​ក្នុង​ក្តី​រន្ធត់​បំផុត ។​

​ពួក​អ្នក​មើលថែ​សួនសត្វ​ដែល​ពុំ​អាចជួយ​បាន បាន​ប្រញាប់ប្រញាល់​រិះរក​មធ្យោបាយ​ជួយសង្គ្រោះ​អ្នកទេសចរ​រូបនេះ បន្ទាប់ពី​គាត់​បាន​ឡើង​ចូលក្នុង​ទ្រុង នៃ​សួនសត្វ Ningbo Younger នៅក្នុង​ប្រទេស​ចិន ក្នុងអំឡុងពេល​ឲ្យ​ចំណី ។​

​វីដេអូ​ដ៏​ស្លុតរន្ធត់​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​នោះ រុំ​ព័ទ្ធ​ដោយ​ការឈឺចាប់​នៅលើ​ដី ខណៈ​សត្វ​ខ្លា​កំពុង​វាយប្រហារ​ខាំ​ហែកហួរ​គាត់ ជាមួយនឹង​ចង្កូម​ដ៏​មុត​ស្រួច​របស់​ពួកវា ។​

​ក្នុង​ប្រតិបត្តិ​ការដេញ​បង្អើល​ពួកវា​ចេញពី​ជនរងគ្រោះ ពួក​អ្នក​មើលថែ​សួនសត្វ បាន​ប្រើប្រាស់​កាំជ្រួច និង​កាំភ្លើង​បាញ់​ទឹក ។ ប៉ុន្តែ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​ត្រូវបាន​បរាជ័យ ហើយ​ខ្លា​១​ក្បាល​ក្នុងចំណោម​នោះ ត្រូវបាន​បាញ់សម្លាប់​ផងដែរ ។​

​បុរស​អាយុ ៤០ ឆ្នាំ រូបនេះ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ប៉ុន្តែ វា​ហួសពេល​ទៅហើយ ព្រោះ​គាត់​បាន​ស្លាប់​ដោយសារតែ​របួស​ដ៏​ធ្ងន់ធ្ងរ ។ នេះ​ជា​លទ្ធផល​ចង់​សប្បាយ តែមាន​គំនិត​គេង​ចំណេញ​ប្រាក់​បន្តិចបន្តួច​ដ៏​គួរ​ឲ្យ​សោកស្តាយ ៕ ឧ​ត្ត​ម (dailystar.co.uk)​

  

spot_img
×