Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្នេហ៍​សាង​រឿងអាស្រូវ​ជំនាន់​មុន​របស់ Bill Clinton ពេលនេះ​…​យ៉ាងម៉េច​ទៅហើយ​?

spot_img

…​ឆ្នាំ ១៩៩៨ នារី​ហាត់​ការ​សេត​វិមាន ក្នុង​១​ប៉ប្រិចភ្នែក​បាន​ក្លាយជា​ចំណុច​ច្នូ​ល​នៃ​កែវភ្នែក​ទាំងឡាយ គ្រា​នាង​ត្រូវបាន​គេ​រកឃើញ​ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​ប្រធានាធិបតី Bill Clinton -​មនុស្ស​ដែឡ​មានភិយាយ​រួចហើយ​។​

Monica Lewinsky បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ស្អប់ខ្ពើម​របស់​មហាជន ព្រោះតែ​គ្រា​ដំបូង​ប្រធានាធិបតី​អាមេរិក Bill Clinton បាន​បដិសេធ​រឿង​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នាង​។​

Monica Lewinsky ធ្លាប់​ជា​តួអង្គ​លេចធ្លោ​១ ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់ Bill Clinton -​មេដឹកនាំ​អាមេរិក​ទី ៤២​។​

…​ពេល​នេះ​នាង​មាន​វ័យ​៤៤​ឆ្នាំ​ហើយ ហើយ Monica បាន​ក្លាយ​ជា​សកម្មជន​ប្រឆាំង​ការ​សម្លុត​គំរាម​អ្នកទន់ខ្សោយ ហើយក៏​ជា​វាគ្មិន​អធិប្បាយ​ពីសារ​បញ្ជូន​ដ៏​ថោកទាប ការតក់ស្លុត​ដែល​នាង​ទទួលបាន​ក្រោយ​រឿងអាស្រូវ​ស្នេហា​ជាមួយ Bill Clinton ។​

​ថ្មីៗ​នេះ​នាង​បានបង្ហាញ​វត្តមាន​លើ​កម្មវិធី This Morning នៃ​ស្ថានីយ៍ 1TV ហើយ​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ជាមួយ​អ្នកកាសែត Holly Willoughby និង Phillip Schofield នា​ឱកាស​សប្តាហ៍​ប្រឆាំង​ការ​សម្លុត​គំរាម ឬ​គំរាម​លើ​បណ្តាញ​សង្គម ហើយ​ក្រោយមក​គឺ​ការប្រមាថ​ម៉ាក់​ងាយ​ពី​ពិភពលោក​តែម្តង​៕ សូ​យ​ន​

spot_img
×