Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Fan bing bing កំពុង​ធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​… ក្តៅគគុក​!

spot_img

… ចោមរោម​ទៅដោយ​ព័ត៌មាន​គេចពន្ធ មានកូន​លួចលាក់ រឿងអាស្រូវ ផ្លូវភេទ​… តើ Fan bing bing នៅ​សក្តិសម​ជា​រាជ​នី​នៃ​ពិភព​កម្សាន្ត​ចិន​ទៀត​ដែរ​ឬទេ ?

​ពី​រឿង​ត្រចៀកកាំ​ដ៏​ល្បីល្បាញ នាង​បាន​សម្តែង​ក្នុង​ភាពយន្ត​ល្បីៗ​ប្រមាណ ៩០​រឿង ទៀត​ឯ​ណោះ ។ ហេតុនេះ​ទស្សនិកជន​និយម​រឿង​ភាគ​ចិន​អ្នកណាៗ​ក៏​ស្គាល់​នាង​ដែរ ។​

​ថ្មីៗ​នេះ Fan bing bing បាន​ទាក់ទង​នឹង​ករណី​ស៊ើបអង្កេត​ការ​គេចពន្ធ ជា​ហេតុ​ធ្វើឲ្យ​នាងរង​រឿងរ៉ាវ​ពុំ​ធម្មតា​ទេ ។ មាន​ព័ត៌មាន​ថា នាង​ត្រូវបាន​វាយឃ្នោះ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ហើយ ២​ថ្ងៃក្រោយ ទើប​ត្រូវបាន​ដោះលែង ។​

​ទោះបីជា​រួច​ពី​ពន្ធនាគារ​ក្តី ក៏​ស្រី​ស្រស់​រូបនេះ​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ចេញ​ទៅ​បរទេស និង​ក្រុង​ប៉េកាំង​តែង​ម្តងៗ គេ​ពុំ​បាន​ឃើញ​មុខ​នាង ១​សប្តាហ៍​មក​ហើយ ។​

Fan bing bing ជា​សេដ្ឋីនី​លំដាប់​ដំបូង​នៃ​ពិភព​កម្សាន្ត​ចិន ហើយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៣​ពាន់​លាន​យាន់ (​ប្រមាណ ៤៤០​លាន​ដុល្លារ​) ។​

​បទពិសោធន៍ ២២​ឆ្នាំ ក្នុង​ពិភព​កម្សាន្ត​ធ្វើ​ឲ្យ​តារា​សម្តែង​កើត​ឆ្នាំ ១៩៨១ នេះ មាន​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ប្រមាណ ៩០​រឿង ។ ដើម្បី​ចង់បាន Fan bing bing មកកាន់ event របស់ខ្លួន ទាមទារ​ឲ្យ​ផលិតករ​នីមួយៗ​ត្រូវ​ចំណាយលុយ ២,៨ លាន​យាន់ (​ជិត​សែសិប​ម៉ឺន​ដុល្លារ​) ឯណោះ ។​

​ដោយឡែក​ក្នុង​រយៈពេល ៥​ឆ្នាំកន្លងមក​ទ្រព្យសម្បត្តិ​របស់​នាង​កើនឡើង​ប្រមាណ ១​ពាន់​លាន​យាន់ ។ ក្នុង​ឆ្នាំ ២០១៧ នាង​រកបាន ៣០០​លាន​យាន់​ឯណោះ ។​

​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភេសជ្ជៈ នាង​អាច​រកបាន ២៣០​លាន​យាន់ ក្នុង​អំឡុង​ពេល​តែ​… កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ។ នាង​ក៏​នៅ​បាន​វិនិយោគ​នៅ​ក្រុមហ៊ុន​បរទេស ដោយ​ទទួលបាន​ចំណេញ ២០០% ។​

​ចំពោះ​អចលនទ្រព្យ​វិញ Fan bing bing មាន​កីឡា​កាលី​ប ២ មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​ជា​ម្ចាស់​អ​ច​នល​ទ្រព្យ​រាយ​ពេញ​សាន​តុង​សៀង​ហៃ ហុងកុង ប៉េកាំង ។​

​ជា​សេដ្ឋី​ម្នាក់ ហេតុនេះ​ពេល​ទាក់ទិន​ដល់​រឿងអាស្រូវ​គេចវេស​ពន្ធ​នាំ​ឲ្យ​កិត្តិយស​របស់​នាង​ស្ទើតែ​…​រលាយ​សូន្យ ។​

​នៅ​ថ្ងៃ​ទី ១ ខែ​សីហា អ្នក​គ្រប់គ្រង​របស់​នា​ង​បាន​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ ព្រោះ​ហ៊ាន​កម្ទេច​ឯកសារ​គេចពន្ធ​ចោល ជា​ហេតុ​ធ្វើឲ្យ​ស្ថានភាព​របស់​នាង​កំពុង​លំបាក កាន់តែ​…​យ៉ាប់​មែនទែន ។​

​ហេតុការណ៍​នេះ​ផ្ទុះ​ឡើង​អំឡុង​ខែ​ឧសភា ឆ្នាំ ២០១៨ គ្រា​ដែល MC ម្នាក់​បាន​ចោទប្រកាន់​ពី​ល្បែង “​កិច្ចសន្យា​បូក ដក​” ដើម្បី​គេច​ពន្ធ​របស់​នាង ។ ផ្តើម​ពី​នោះ​អធិការ​ពន្ធ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ។​

​មុន​ពេល​នោះ នាង​ស្ទើរ​ពុំមាន​លេចឮ​រឿង​អាស្រូវ​អ្វី​ទេ ។​

​ខាងក្រោម​ជា “​អតីតកាល​” ទាំង​ល្អ និង​មិន​ល្អ របស់ Fan bing bing តាមរយៈ​រូបភាព ៖

​ចន្ទ្រា​

spot_img
×