Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ​បន្ថែម​អំពី​ជំនាញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​រីក​ចម្រើន តែ​ប្រសិន​ចង់​វិនិយោគ​នោះ​គួរ​ធ្វើ​តែ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសារ​គ្រប់ពេល ។ លុយកាក់ ៖ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា រីករាយ ថ្ងៃនេះ​សមស្រប​សម្រាប់ ការ​ណាត់​ជួប​គូស្នេហ៍​។​

​ឆ្នាំ​ខាល ៖ ការងារ ប្រព្រឹត្តទៅ​ជា​ប្រក្រតី ពុំ​មាន​កើតរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ រលស់​ច្រើន ត្រូវ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិនបាន​ល្អ ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​បញ្ហា​មួយចំនួន តែ​ចុងក្រោយ​សុទ្ធ​តែ​អាច​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ប្រាក់កាស ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​ភាព​ប្រេះស្រាំ ។​

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​គម្រោងការ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​អាក្រក់ ប្រយ័ត្ន​ត្រូវ​ចោរលួច​របស់របរ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ស្តាប់​យោបល់​រួម​ចំណែក​របស់​មនុស្ស​ជុំវិញខ្លួន ។ លុយកាក់ មិនត្រូវ​ចូលរួម​ការងារ​វិនិយោគ​ប្រថុយប្រថាន គួរ​ពិចារណា​ឲ្យ​ល្អិតល្អន់ ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​អ្នកដទៃ ធ្វើឲ្យ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​អ្នក​និង​គូស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​ដំណើរការ​ដោយ​ងាយស្រួល ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការវិនិយោគ ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ផ្អែមល្ហែម​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​កុំ​តបត​ដោយ​ការ​ទ្រគោះបោះបោក​នាំឲ្យ​កើត​រឿង​ធំ ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​មាន​ស្នាដៃ​ល្អ ត្រូវបាន​អ្នក​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​សំណាងល្អ នៅ​ពុំទាន់​មកដល់ ប្រយ័ត្ន​មាន​អ្នក​លប​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​អល់អែក ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ រាំងស្ទះ ជួប​សម្ពាធ ការលំបាក​ច្រើន ។ លុយកាក់ ថ្ងៃនេះ​លេចចេញ​ឱកាស​វិនិយោគ​ល្អៗ​ច្រើន តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថានភាព​ការងារ​អាក្រក់ ត្រូវ​នឹងនរ​ប្រឈម​មុខ​ដោះស្រាយ ។ លុយកាក់ រីកចម្រើន ប្រភព​ចំណូល​កើនឡើង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អប្រសើរ អាច​ដោះស្រាយ​រាល់​ឧបសគ្គ​មុនៗ​នេះ តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​នាំ​ឲ្យ​គូប្រជែង​យក​ប្រៀប​លើ ។ លុយកាក់ ថ្ងៃ​នេះ​ទោះបី​ជួប​សមណាង​ល្អ​អំពី​រឿង​លុយកាក់ តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​សម្តី​ខ្សឹបខ្សៀវ​ពី​ក្រៅ ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា អ្នកនឹង​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ធូរធារ ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕​

spot_img
×