តាម Reuters ចុះផ្សាយព័ត៌មាននៅថ្ងៃទី២ ខែសីហា សេតវិមានប្រកាសថា ប្រធានាធិបតីអាមេរិក Donald Trump ទទួលបានលិខិតមួយច្បាប់របស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un នៅថ្ងៃទី១ខែសីហា ជាការតភ្ជាប់កិច្ចចរចាថ្មីៗនេះ រវាងភាគីទាំងពីរអំពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើងKim Jong-un
អ្នកនាំពាក្យសេតវិមាន Sarah Sanders លើកឡើងច្បាស់ៗថា ការទាក់ទងកំពុងប្រព្រឹត្ដទៅរវាងមេដឹកនាំទាំងពីរ សំដៅបន្ដជំនួបរបស់ពួកគេនៅសិង្ហបុរី ព្រមទាំងជំរុញនូវការសន្យាទាំងឡាយដែលបានលើកឡើងក្នុងសេចក្ដីប្រកាសរួមអាមេរិក-កូរ៉េខាងជើង។
នៅថ្ងៃដដែល(២ខែ៨) លោកTrump ក៏បាននិយាយដល់សំបុត្រនេះតាមបណ្ដាញសង្គមTwitter ៕
សូយន