Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាវ​អនុម័ត​គោលនយោបាយ​ប៉ះប៉ូវ​ការខូចខាត​ក្រោយ​ព្រឹ​ត្ដិ​ការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​

spot_img

​ថ្លែង​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​ពិសេស​ជាតិ កាលពី​ថ្ងៃទី​១​ខែសីហា ដើម្បី​ពិភាក្សា​វិធានការ​ទាំងឡាយ​សំដៅ​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ក្នុង​ព្រឹ​តិ្ដ​ការណ៍​នោះ ឧបនាយក​រដ្ឋ​ម​ន្រី្ដ​ឡាវ Sonexay Siphandone ឱ្យដឹងថា គ្រោះមហន្ដរាយ​នេះ​ពុំមែន​ជា​ផលវិបាក​នៃ​គ្រោះធម្មជាតិ​ទេ ហេតុនេះ​កម្រិត​សង​ការខូចខាត​ដែល​ជនរងគ្រោះ​ទទួលបាន​អាច​ខ្ពស់ជាង​ប្រៀប​នឹង​កម្រិត​ធម្មតា​។​

ការ​ជម្លៀស​ពលរ​ដ្ឋ​ចេញពី​តំបន់​គ្រោះថ្នាក់​ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​Xe Pian-Xe Namnoy

​ឧបនាយករដ្ឋមន្ដ្រី​ឡាវ បានលើកឡើង​ច្បាស់​ថា មូលហេតុ​បង្កឱ្យមាន​ការ​ជន់​លិច​ពី​ព្រោះតែ​ការបាក់​ទំនប់​។ នាយក​ខុទ្ទកាល័យ​ក្រសួង​ថាមពល​និង​រ៉ែ Daovong Phonekeo ឱ្យដឹង​ក្រោយ​អង្គប្រជុំ​ថា គេ​បាន​ឯកភាព​លើ​គោលការណ៍​ថា កម្រិត​ប៉ះប៉ូវ​ការខូចខាត​នឹង​ខ្ពស់ជាង​កម្រិត​ធម្មតា​ប្រៀប​ទៅនឹង​ការខូចខាត​បណ្ដាលមកពី​ធម្មជាតិ​។ លំនៅឋាន​បណ្ដោះអាសន្នរ​បស់​ពលរដ្ឋ​នៅ​តំបន់​គ្រោះថ្នាក់​នឹង​ត្រូវបាន​សាងសង់​រួច​នៅក្នុង​អំឡុង​២​ខែ​ខាងមុខ​៕

សូយន

spot_img
×