Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​LY TSIEN LONG៖ បង្កើន​ការស្ថាបនា​តំបន់​ដោយ​យក​ASEANជា​ស្នូល​

spot_img

ប្រភពពី​ស៊ីន​ហួរ ឱ្យដឹងថា នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី LY TSIEN LONG នៅ​ថ្ងៃទី​២​ខែសីហា បាន​សង្កត់ធ្ងន់ថា បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​បន្ដ​បង្កើន​ការស្ថាបនា​តំបន់​មួយ​ដែល​បើក ពេញលេញ ហើយ​យក​ASEAN​ធ្វើជា​ស្នូល​។ លោក​សង្កត់ធ្ងន់ថា ស្ថាបត្យកម្ម​ខាងលើ​នឹង​រួមចំណែក​ធានា​ដល់​សន្ដិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី LY TSIEN LONG ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​លើក​ទី​៥១ នៅ​សិង្ហ​បុរី​នា​ថ្ងៃទី​២​ខែសីហា​

​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​ក៏បាន​ធ្វើការ​កត់សម្គាល់​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​បណ្ដា​ដៃគូ​ចរចា​ផ្សេងទៀត​របស់​ASEAN បាន​វិវឌ្ឍន៍​កាន់តែខ្លាំង ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផ្អែកលើ​ច្បាប់ទម្លាប់​ដែល​ធ្លាប់បាន​ពង្រឹង​ដល់​កំណើន​និង​ភាពរុងរឿង​របស់​អាស៊ាន​កំពុង​ត្រូវ​រង​ទទួល​នូវ​សម្ពាធ​។​

​មេដឹកនាំ​សិង្ហ​បុរី​អះអាង​បន្ថែមថា ប្រការ​សំខាន់​គឺ​អាស៊ាន​ចាំបាច់​បន្ដ​គាំទ្រ​ដល់​ប្រព័ន្ធ​ពហុភាគី​និង​សហ​ប្រតិ​ប​ត្រិ​ការ​ជាមួយ​បណ្ដា​ដៃគូ​ដែលមាន​ឆន្ទៈ​ដូចគ្នា​ដើម្បី​បង្កើន​បណ្ដាញ​សហ​ប្រតិ​ប​ត្ដិ​ការ​របស់​អង្គការ​នេះ​៕

សូយន

spot_img
×