Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​គាំទ្រ​សេចក្ដីថ្លែងការណ៍​ផ្លូវការ​បញ្ចប់សង្គ្រាម​កូរ៉េ​

spot_img

​ប្រភពពី Yonhap ឱ្យដឹងថា ប្រមុខ​ការទូត​ចិន វ៉ាង​យី នៅ​ថ្ងៃទី​២ ខែសីហា​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍ផ្លូវការ​បញ្ចប់សង្គ្រាម​កូរ៉េ ហើយ​ចាត់ទុកថា​សេចក្ដីថ្លែងការណ៍​នេះ​សមស្រប​ជាមួយ​និន្នាការ​យុគសម័យ​។​

​ប្រមុខ​ការទូត​ចិន​វ៉ាង​យី​

​លោក​វ៉ាង​យី អះអាងថា បំណងប្រាថ្នា​របស់​កូរ៉េ​ទាំងពីរ​ចំពោះ​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​«​គឺ​សក្ដិសម​បំផុត​»​។ លោក​វ៉ាង លើកឡើងថា​៖ សេចក្ដីថ្លែងការណ៍​បញ្ច​ប់​សង្គ្រាម គឺ​សមស្រប​ជាមួយ​និន្នាការ​យុគសម័យ និង​ឆ្លុះបញ្ចាំង​បំណងប្រាថ្នា​របស់ ពលរដ្ឋ​នៅ​គ្រប់​ប្រទេស​ទាំងអស់ ក្នុងនោះ​មាន​កូរ៉េ​ទាំងពីរ​ផងដែរ​។​

​ប្រមុខ​ការទូត​រូបនេះ​វាយតម្លៃថា បញ្ហា​ដែល​កូរ៉េ​ទាំងពីរ ឬ​បណ្ដា​ភាគី​ដទៃទៀត​ស្ដែង បង្ហាញ​ពី​សុច្ឆន្ទៈ​បញ្ចប់សង្គ្រាម​ដោយ​សេចក្ដីថ្លែងការណ៍​រួមមួយ​វា​គឺជា​រឿង​ស្អាត​និង​សកម្ម​។​

​ប៉ុន្ដែ​លោក​ពុំបាន​និយាយ​ច្បាស់​ថា​តើ​ចាំបាច់​ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ​សម្រាប់​ការដាក់ចេញ​សេចក្ដីថ្លែងការណ៍​ខាងលើ ក៏ដូចជា​ថា​តើ​ប្រទេស​ចិន​មាន​ចូលរួម​ដំណើរការ​នេះដែរ​ឬទេ​៕

សូយន

spot_img
×