Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អឺរ៉ុប​ប្រឈមមុខ​នឹង​កម្ដៅ​យ៉ាងខ្លាំង អាចឈាន​ដល់​៤៨​អង្សា​សេ​

spot_img

​ទ្វីបអឺរ៉ុប បើតាម​ការព្យាករណ៍​នឹងរង​ទទួល​កម្ដៅ​ដែល​ពុំ​ធ្លាប់មាន​ក្នុង​បណ្ដា​ថ្ងៃ​ខាងមុខ ហើយ​សីតុណ្ហភាព​ខ្ពស់បំផុត​អាច​ឡើងដល់​៤៨​អង្សា​សេ​។​


​តាម Metro សីតុណ្ហភាព​ក្ដៅ​ខ្លាំង​កើតឡើង​នៅ​ជ្រោ​យកោះ​Iberia ហើយ​ប្រទេស​ពីរ គឺ​ព័រ​ទុយ​ហ្គា​ល់​និង​អេ​ស្ប៉ា​ញ មាន​ផ្ទៃដី​ធំធេង​ដែល​ត្រូវ​រង​កម្ដៅ​ដ៏​ខ្លាំង​នេះ​។ ជាក់ស្ដែង ឡានក្រុង​មួយ​កំពុង បើក​កាត់​ឧបករណ៍​វាស់​សីតុណ្ហភាព​គឺ​៤៥​អង្សា​សេ នៅ​ទីក្រុង​Seville, ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ម្សិលមិញ​។​នៅ​ប្រទេស​នេះ​កន្លែង​ក្ដៅ​បំផុត​ត្រូវគេ​វាស់​បាន​គឺ 47,3 អង្សា​សេ​។​

​ពលរដ្ឋ​នាំគ្នា​រំសាយ​កម្ដៅ​នៅឯ​សួន​ទឹក Plaza de Espana ទីក្រុង​Seville

​ថ្នាក់ដឹកនាំ​អេ​ស្ប៉ា​ញ​កំពុង​ត្រៀម​គ្រោងការណ៍​ប្រឈម​នឹង​គ្រោះអាសន្ន​បណ្ដាល​មក​ធាតុអាកាស​ក្ដៅ​ដែល​អូសបន្លាយ​ដល់​ចុង​សប្ដាហ៍​នេះ​

​ទន្ទឹម​នោះ​នៅ​ព័រ​ទុយ​ហ្គា​ល់ អាជ្ញាធរ​សុខាភិបាល​ព្រមាន​អំពី​ខ្យល់កួច​ធូលី​មកពី​អាហ្វ្រិក​ខាងជើង ហើយ​គេ​បាន​ត្រៀម​ភ្នាក់ងារ ពន្លត់​អគ្គិភ័យ​១១០០០​នាក់ រួម​នឹង​យន្ដហោះ​៥៦​គ្រឿង​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆេះ​ព្រៃ​

​តំបន់​ភាគ​និរតី​ប្រទេស​បារាំង ក៏​ស្ថិតក្នុង​តំបន់​ក្ដៅ​និង​គ្រោះថ្នាក់​ដែរ ព្រោះ​វា​នឹងរង​ទទួល​ចរន្ដ​ខ្យល់​ក្ដៅ​នឹង​មកដល់​ពី​អា​ហ្រិ្វ​ក​ខាងជើង​

ឧទ្យាន​ទឹក​នៅ​ប្រទេស​បារាំង​កំពុង​ក្លាយ​ជាទី​ពេញនិយម​

បុរស​ម្នាក់​និង​ឆ្កែ​របស់ខ្លួន​កំពុង​កាត់បន្ថយ​កម្ដៅ​នៅក្នុង​ទន្លេ នាទី​ក្រុង Elne ភាគ​និរតី​បារាំង​

អ្នក​ស្ម័គ្រចិត្ត​នៃ​អង្គការ​សប្បុរសធម៌​”Les Restos du Coeur” កំពុង​ចុះជួយ​ដល់​ជនអនាថា​

អ្នក​ទេសចរ​តម្រៀ​ប​ជួរ​គ្នា​យក​ទឹក​ផឹក​នៅ​ក្រុង​រ៉ូម​Rome, Italy.

​សមុទ្រ​គឺជា​កន្លែង​ដែល​ពលរដ្ឋ​ប្រមូល​ផ្ដុំគ្នា​ទៅ​ត្រាំ​ទឹក​សម្រួល​កម្ដៅ​រាងកាយ​

​សីតុណ្ហភាព​មុននេះ​ក្នុង​ប្រវត្តិសាស្ដ្រ​នា​ទ្វីបអឺរ៉ុប​ធ្លាប់​កើតឡើង​ដល់​៤៨​អង្សា នាទី​ក្រុង​Athens, ប្រទេស​ក្រិ​ក កាលពី​ខែកក្កដា ឆ្នាំ​១៩៧៧៕

សូយន

spot_img
×