Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្ត្រីម្នាក់នាំយកពស់១ក្បាលដែលចឹកដៃខ្លួន ចូលក្នុងមន្ទីរពេទ្យ ធ្វើឲ្យក្រុមគ្រូពេទ្យភ្នាក់ផ្អើលមិនហ៊ានក្បែរ តែទីបំផុត…

spot_img

​យោងតាម Sinchew និង China Daily ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ខេត្ត Zhejiang ប្រទេស​ចិន ។ ស្ត្រី​ដែលមាន​វ័យ​ខ្ទង់ ២០ ឆ្នាំ បាន​កំពុង​ដើរទៅ​ផ្ទះ​នៅ​យប់​មួយ នៅពេលនោះ ទូរស័ព្ទ​របស់​នាង​ក៏បាន​ជ្រុះ​ចូលក្នុង​ព្រៃ ។​

​នៅពេល​នាង​កំពុង​ស្វែងរក​វា ស្រាប់តែ​ពស់​សម្ងំ​នៅក្នុង​ព្រៃ​១​ក្បាល បាន​ចឹក​ម្រាមដៃ​ស្តាំ​របស់​នាង​តែម្តង ។ របួស​របស់​នាង​ពុំ​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ ស្ត្រី​នេះ​បាន​គិតថា នាង​ត្រូវការ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ពី​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​នាង ។ ដូច្នេះ នាង​ចាប់​ពស់​នេះ​ដោយ​ដៃទទេ និង​នាំយក​វា​ទៅកាន់​ផ្នែក​សង្គ្រោះបន្ទាន់ ជាមួយ​របួសស្នាម​ពស់​ចឹក​នៅ​ជុំវិញ​កដៃ​ឆ្វេង​របស់​នាង ។​

​តាមរយៈ​វីដេអូ CCTV ស្ត្រី​រូបនេះ​បាន​លើកដៃ​របស់​នាង​ធម្មតា ដើម្បី​បង្ហាញ​ពស់​១​ក្បាល ទៅកាន់​បុគ្គលិក​ពេទ្យ ដែល​កំពុង​បំពេញ​កាតព្វកិច្ច និង​ប្រាប់​ពួកគេ​ពី​ដំណើររឿង​ហេតុថា​៖ «​ខ្ញុំ​ត្រូវ​ពស់​ចឹក​» ។ វា​ហាក់ដូចជា​រឿង​ធម្មតា​មួយ ដែល​ពស់​នេះ​រុំ​នៅ​ដៃ​របស់​នាង​រៀង​ថ្ងៃ ។​

​ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាយិកា ពិតជា​មានការ​ភ្ញាក់​យ៉ាងខ្លាំង តាមរយៈ​ភាពក្លាហាន​របស់​នាង ។ គ្រូពេទ្យ​ម្នាក់​និយាយថា​៖ «​ជាធម្មតា ជនរងគ្រោះ​នឹង​សម្លាប់​ពស់ មុនពេល​នាំយក​ពួកវា​ចូល ។ របួស​តូច ។ ប៉ុន្តែ គ្មាន​នរណាម្នាក់​ហ៊ាន​ចូល​ជិត​ស្ត្រី​រូបនេះ​ទេ​» ។​

​ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​អ្នកដទៃ​ភ័យខ្លាច នាង​បាន​ញាត់​ក្បាល​ចូលក្នុង​ដប ដើម្បី​វា​នឹង​ពុំ​អាច​ចឹក​អ្នកដទៃ នៅក្នុង​មន្ទីរពេទ្យ ។​

​សំណាង​ណាស់ ដែល​ពស់​នេះ​ពុំមាន​ពិស​! បន្ទាប់​ត្រូវបាន​លាងមុខ​របួស​រួច ក្រុមគ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​ដល់​នាង ហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ផងដែរ ៕ ចន្ទី (worldofbuzz)​

spot_img
×