Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ហ្សីម​ប៉ាវេ បោះ​ឆ្នោត ខុស​គ្នា​១​ថ្ងៃ តែ​ស្ថាន​ភាព​ក្រោយ​ការ​បោះ​ឆ្នោត​ខុស​គ្នា, ហ្សីម​ប៉ា​វេ កំពុង​ធ្លាក់​​ចូល​​បាតុ​កម្មនិងចលាចលសង្គម

spot_img

ភ្នំពេញ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភានិងព្រឹទ្ធសភា នៃប្រទេសហ្សីមប៉ាវេ នៅថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៨ ពោលគឺបោះឆ្នោតក្រោយកម្ពុជា១ថ្ងៃ ឥឡូវនេះធ្លាក់ចូលបាតុកម្ម​និងចលាចលសង្គម​ហើយ។ ដូចគ្នានៅកម្ពុជា២០១៣ដែរ​ ខាងបក្សប្រឆាំងអត់ព្រមចាញ់ ទោះបីបានអសនៈជាង៤០ទល់​នឹងជាង១០០អសនៈក៏ដោយ។

បើតាមរយៈផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២ខែសីហា លោកអគ្គនាយក បានបញ្ជាក់ថា គណៈកម្មការបោះឆ្នោត​មិនទាន់​បញ្ចេញលទ្ធផលផ្លូវការនៅឡើយទេ។ ទិដ្ឋភាពបែបនេះទាំងអង្គការសហប្រជាជតិ និងអន្តរជាតិមួយចំនួនសុំឱ្យគ្រប់ភាគីអត់ធ្មត់ៗ។ តែមនុស្សស្លាប់បណ្តើរៗហើយ។

លោកបានថ្លែងថា “យើងខ្ញុំទាំងអស់ មានមោទនភាពចំពោះការបោះឆ្នោត នៅកម្ពុជាឆ្នាំ២០១៨​ ប្រកបដោយសន្តិភាព​ មានរ​បៀប​រៀប​រយ​ និងថ្លៃថ្នូរ”៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×