Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ដេក​មិន​លក់​សោះ បន្ទាប់​ពី​នាំ​កូន​ទៅ​លេង​ព្រៃ ហើយ​ថតរូប​ជាប់​ខ្មោច​កូន​ក្មេង​ម្នាក់​

spot_img

​ស្ត្រី​ម្នាក់​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង និង​ដេក​មិន​លក់​សោះ បន្ទាប់ពី​គាត់​បាន​នាំ​កូនៗ​ទៅលេង​​ព្រៃ និង​បាន​ធ្វើ​ការថតរូប​កូនៗ​នាង​ពេល​កំពុង​ឡើង​ដើមឈើ ប៉ុន្តែ​ស្រាប់តែ​ថត​ជាប់​ខ្មោច​កូន​​ក្មេង​ម្នាក់​យ៉ាងច្បាស់ នៅ​ខាងក្រោយ​កូនប្រុស​របស់​នាង​។​

​ស្ត្រី​ដែល​មាន​កូន ២​ខាងលើ​មានឈ្មោះ​ថា Laura Watson ហើយ​រូបថត​ដែល​គាត់​បាន​ថត​នោះ​​ធ្វើឲ្យ​គាត់​ភ័យខ្លាច និង​មិន​អាច​ដេក​ពេញ​មួយ​យប់​។​

​នាង​អះអាង​ថា ខ្មោច​កូនក្មេង​ម្នាក់​ត្រូវ​ថត​ជាប់​យ៉ាងច្បាស់ ដោយ​មាន​ដាក់​ដៃ​នៅ​ពីក្រោយ​ស្មា​​កូនប្រុស​របស់​នាង​។​

​ក្រុមគ្រួសារ​ស្ត្រី​ខាងលើ កំពុងតែ​សប្បាយ​នឹង​ការកំសាន្ត​របស់​ពួកគេ​នៅ​ឧទ្យាន​ព្រៃ Plessy ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​ការកំសាន្ត​នោះ​បាន​ប្រែ​ក្លាយទៅជា​ការភ័យខ្លាច​ទៅវិញ នៅ​ពេល​គាត់​បាន​ថតរូប​កូនស្រី​ឈ្មោះ Charlotte Hill អាយុ ១៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ Byrin Watson អាយុ ៩​ឆ្នាំ ដែល​កំពុង​ឡើងដើមឈើ ជាមួយ​នឹង​បងប្អូន​ជីដូនមួយ​ពួក​គេ​ឈ្មោះ Jack អាយុ ១៦​ឆ្នាំ​។​

​ស្ត្រី​ជា​ម្តាយ បាន​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង នៅពេល​ដែល​គាត់​បាន​មើល​រូបភាព ហើយ​ឃើញ​​មុខ​របស់​ក្មេង​ម្នាក់​ទៀត​យ៉ាងច្បាស់​នៅ​ខាងក្រោយ កូនប្រុស​របស់​គាត់​។​

​នាង​ជា​ស្ត្រី​ម្នាក់​ដែល​មិនសូវ​ជឿ​រឿង​ខ្មោច​អី​នោះទេ ប៉ុន្តែ​នៅពេល​បាន​ឃើញ​រូបថត មាន​ជាប់​រូប​ក្មេង​ដទៃ​យ៉ាងច្បាស់​បែប​នោះ វា​បាន​ផ្លាស់ប្តូរ​ការគិត​របស់​នាង​ទាំង​ស្រុង​។​

​នាង​បញ្ជាក់ថា នាង​ចង់​ត្រឡប់​ទៅ​កាន់​ព្រៃ​នោះ ដោយសារ​តែ​រូបភាព​នោះ បាន​ធ្វើឲ្យ​នាង​ជឿជាក់ថា ពិតជា​មាន​ខ្មោច​ពិតប្រាកដ​មែន ហើយ​នាង​សម្តែង​ក្តីសង្ឃឹម​ថា ខ្មោច​ក្មេង​នោះ​មិន​តាម​ពួកនាង មកដល់​ផ្ទះ​ឡើយ​។​

​ស្ត្រី Laura Watson ដែល​មកពី​ទីក្រុង Newcastle និយាយថា “​វា​ពិតជា​រឿង​មិន​ធម្មតា ហើយ​គ្រប់គ្នា​មាន​ភាព​ចម្លែក​យ៉ាងខ្លាំង​។ ខ្ញុំ និង​កូនស្រី​របស់​ខ្ញុំ មិន​អាច​ដេក​អស់​ពេញ​មួយ​យប់ ដោយសារ​តែ​ភ័យខ្លាច​”៕ សុភ័ក្ត្រ

​ប្រភព ៖ Mirror​

spot_img
×