Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បើករថយន្ត​ផ្តាច់​ព្រលឹង និង​ព្យាយាម​ជែង​រថយន្ត​ធំ ស្លន់​បុក​អ្នកដំណើរ​ឈរ​ខាងក្រោយ​រថយន្ត​ថត​ចិញ្ចើមថ្នល់​ផ្លោង​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈ​ដ៏​មហា​សែន​រន្ធត់​មួយ ខណៈដែល​រថយន្ត​១​គ្រឿង បើក​ក្នុង​ល្បឿន​ដ៏​ខ្ពស់បំផុត បាន​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវ នៅពេល​វា​ព្យាយាម​បើក​វ៉ា​ស្តាំ​រថយន្ត​ដឹកទំនិញ​១​គ្រឿង ស្ថិតនៅលើ​ដងផ្លូវ​ដាច់ស្រយាល​មួយកន្លែង​នៅក្នុង​ប្រទេស​ចិន ។ ហើយ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​សាហាវ​នេះ ក៏​ត្រូវបាន​កត់ត្រា​ពី​កាមេរ៉ា​របស់​រថយន្ត​បង្ក​ផងដែរ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២ ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា រថយន្ត​១​គ្រឿង បាន​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវ​ដាច់ស្រយាល​មួយ​នៅក្នុង​ប្រទេស​ចិន ជាមួយ​ល្បឿន​រហូត ១៦០ គីឡូម៉ែត្រ​/​ម៉ោង ។ នៅពេលនោះ រថយន្ត​បង្ក​នេះ​បាន​មានបំណង​វ៉ា​ស្តាំ​រថយន្ត​ដឹកទំនិញ ប៉ុន្តែ ទោះបី​បាន​រកឃើញ​មាន​រថយន្ត​១​គ្រឿង​កំពុង​ថត​នៅ​អែម​ចិញ្ចើមផ្លូវ​ខាងស្តាំ​ក៏ដោយ ក៏​រថយន្ត​នេះ​ពុំ​មានបំណង​កែតម្រូវ​ល្បឿន​ណាមួយ​ឡើយ និង​បាន​បុក​អ្នកដំណើរ​កំពុង​ឈរ​នៅ​ផ្នែក​ខាង​កោយ​រថយន្ត​ថត​នោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​យ៉ាង​សាហាវ​តែម្តង ។​

​កម្លាំង​បុក​របស់​រថយន្ត​បង្ក​នេះ បាន​បណ្តាល​ឲ្យ​រថយន្ត​ថត​ស្ងៀម រុលទៅមុខ​ច្រើន​ម៉ែត្រ ។ មនុស្ស ៣ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​រងរបួស​ធ្ងន់ធ្ង​រ​បំផុត នៅក្នុង​ហេតុការណ៍​ដ៏​មហា​រន្ធត់​នេះ ។​

​មនុស្ស​ជាច្រើន​បាន​លើកឡើងថា អ្នកបើករថយន្ត​បង្ក​នេះ ពុំ​អាច​ព្យាករណ៍​ពី​ស្ថានភាព​ជុំវិញ​រថយន្ត​ដឹកទំនិញ​ខាងមុខ ដើម្បី​គេច​ពី​ឧបសគ្គ​ទេ ហើយ​ភាពខ្វះ​ការមើលឃើញ និង​ភាព​ស្លន់ស្លោ​ត្រូវបាន​ស្តីបន្ទោស ៕ ឧ​ត្ត​ម​

spot_img
×