Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​គួរ​ឲ្យ​សរសើរ​មែន​! សិស្ស​មួយក្រុម​ច្រៀង​តាម​ដងផ្លូវ ដើម្បី​ជួយ​ស្ត្រី​ចំណាស់​ម្នាក់​ (វីដេអូ)

spot_img

​ជារឿយៗ នៅពេល​យើង​ដើរ​តាម​ដងផ្លូវ​ទីសាធារណៈ យើង​ប្រហែលជា​អាច​ជួបប្រទះ​អ្នក​ដែល​ទីទាល់ក្រ និង​ខ្វះខាត​ខ្លាំង ហើយ​ដើរ​សុំ​លុយ​បន្តិចបន្តួច​ពី​អ្នកដំណើរ​។ អ្នក​ទាំងនោះ ភាគច្រើន​អាចជា​មនុស្ស​ចាស់ជរា ឬ​អ្នក​ដែល​មិនមាន​កំលាំងកាយ​ប្រកប​កិច្ចការ​ចិ​ញ្ជឹ​ម​ជីវិត​ខ្លួន​ហើយ ឬ​អាចជា​ជនពិការ​។​

​អ្នក​ទាំងនោះ រស់​នៅតាម​ដងផ្លូវ ហើយ​ចិ​ញ្ជឹ​ម​ជីវិត​ពឹងផ្អែក​ទាំងស្រុង​លើ​ការដាក់​ទាន​របស់​អ្នកដំណើរ និយាយ​រួម​គឺ​ពឹង​ផ្អែកលើ​ភាព​សប្បុរស​របស់​អ្នក​នៅ​ជុំវិញ​ពួកគេ​។​

​ជាការ​ពិតណាស់ មាន​មនុស្ស​ជាច្រើន​មានចិត្ត​សប្បុរស​ដែល​ចេះ​ជួយ​ចែករំលែក​ដល់​អ្នកដទៃ ដូច្នេះ​ជា​សិស្សសាលា​មួយក្រុម​នេះ​អ​ញ្ជឹ​ង​។ ពួកគេ​បានធ្វើការ​ច្រៀង​នៅតាម​ដងផ្លូវ ដើម្បី​បាន​លុយ​ពី​អ្នកដំណើរ ដើម្បី​យក​ជួយ​ស្ត្រី​ចំណាស់​ម្នាក់​។​

​បើតាម​វីដេអូ​ដែល​ធ្វើការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​គណនេយ្យ Zin Len បាន​បង្ហាញថា មាន​សិស្ស ៣​នាក់ (​ប្រុស ២​នាក់ និង ស្រី ១​នាក់​) ត្រូវ​បានឃើញ​អង្គុយ​នៅក្បែរ​ស្ត្រី​ចំណាស់​ម្នាក់ និង​ធ្វើការ​ច្រៀង​ជាមួយនឹង​ហ្គី​តា​។​

​ការ​ច្រៀង​នោះ​គឺជា​វិធី ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​បាន​លុយ​ទៅ​ជួយ​ស្ត្រី​ជរា​ដែល​អង្គុយ នៅ​ជិត​ពួកគេ ៕ សុ​ភ័​ក្រ​

​ចង់ដឹង​ពួកគេ​មាន​សណ្តាន​ចិត្តល្អ និង​សប្បុរស​យ៉ាងណា សូម​ទស្សនា​វីដេអូ ខាងក្រោម​ទាំងអស់គ្នា​៖

spot_img
×