Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧកញ៉ា ទៀ វិចិត្រ បន្តធ្វើ​កិច្ចការ​មនុស្ស​ធ៌​ម ជួយសង្គ្រោះ​ជីវិត​មនុស្ស​តាមរយៈ​បញ្ជូន​អូរ​ប័​រ​ល្បឿន​លឿន និង​បុគ្គ​លុក​ទៅ​សង្គ្រោះ​ជនរងគ្រោះ​លិច​ទូក​ក្នុង​លំហ​សមុទ្រ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ បុគ្គលិក Koh Rong Hill Beach Resort បាន​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​ល្អ របស់ លោក​ឧកញ៉ា ទៀ វិចិត្រ ដែលមាន​ចិត្តសប្បុរស​ធ៌​ម ដោយបាន​បញ្ជូន​អូ​ប​រ័ និង​បុគ្គលិក ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពី​ដ​បូត កម្ពុជា (G.T.V.C) ដើម្បី​ចុះ​ស្វែងរក និង​ជួយសង្គ្រោះ​ដល់​បងប្អូន​បុគ្គលិក ក្រុមហ៊ុន Koh Rong Hill Beach Resort ដែល​ជួប​ព្យុះភ្លៀង​ពេលធ្វើ​ដំណើរ​តាមផ្លូវ​លំហ​សមុទ្រ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ បាន​រួច​ផុតពី​គ្រោះភ័យ ក្នុងនាម​មនុស្ស​មនុស្ស​ធ៌​ម​។ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រោយ​ទទួលដំណឹង​ថា មាន​បុគ្គលិក​បុគ្គលិក Koh Rong Hill Beach Resort ធ្វើដំណើរ​តាម​ទូក​ជួប​ព្យុះភ្លៀង​ក្នុង​លំហ​សមុទ្រ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ភ្លាមៗ​នោះ លោក​ឧកញ៉ា ក៏បាន​បញ្ជូន​ឲ្យ​ក្រុម​បុគ្គលិក G.T.V.C ប្រើ​អូប័រ​ល្បឿន​លឿន តាម​ស្វែងរក​តាម​គោលដៅ​នានា ក្នុង​ផ្លូវ​សមុទ្រ​ដែលជា​ផ្លូវ​ទូក​ធ្វើដំណើរ រហូត​ឈានដល់​រកឃើញ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ឲ្យ​រួចផុតជីវិត​ទាន់ពេល ដោយ​មិនមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​នោះទេ​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្នុងនាម​ប្រធាន​សមាគម​ទូក​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​នៅ​ខេត្ត​ព្រះសីហនុ លោក​បាន​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ត្រូវ​ឲ្យ​ប្រាកដថា រាល់ពេល​ធាតុអាកាស​មិនល្អ មាន​ភ្លៀង​ធ្លាក់​ច្រើន មាន​រលក​សមុទ្រ​ធំៗ និង​មាន​ព្យុះ​ជាដើម មិនត្រូវ​ធ្វើដំណើរ​តាម​សមុទ្រ​នោះទេ​៕ ដែន សីមា​

spot_img
×