Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​គ្រូពេទ្យ​មកពី សហរដ្ឋអាមេរិក ហ្វីលីពីន និង ហុងកុង នឹង​មក​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​មកពី សហរដ្ឋអាមេរិក ហ្វីលីពីន និង ហុងកុង នឹង​មក​ធ្វើការ​វះកាត់​ជូន​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ​ជាច្រើន​ប្រភេទ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

​សកម្មភាព​មនុស្សធម៌​ខាងលើនេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​វេជ្ជបណ្ឌិត សេង ណុង ក្រុមគ្រូពេទ្យ​មកពី​បី​ប្រទេស​នោះ នឹង​វះកាត់​ប្រភេទ​ជំងឺ​ដូចជា​៖ ឆែបមាត់ ពក​ក សាច់​បំពង់ក រោគ​ស្ត្រី គីស ដុំ​សាច់ គ្រួស​ថង់​ប្រមាត់ គ្រួស​តំរងនោម ឆ្អឹង វះកាត់​កែ​ក្រោយ​រលាក និង​វះកាត់​ផ្សេងៗ​ទៀត​..​។​

​សេចក្តីជូនដំណឹង​ខាងលើនេះ លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ដូច​ការរៀបរាប់​ខាងលើ សូមមេត្តា​មក​ចុះឈ្មោះ ចាប់ពីពេលនេះ​តទៅ នៅ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×