Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​គ្រែ​សម្រាប់​អ្នកជំងឺ ៥០​គ្រែ​ ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ថ្លែងអំណរគុណ​ដល់ លោក​ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ព្រមទាំង​បុត្រ ដែល​បាន​ឧបត្ថម្ភ​គ្រែ​សម្រាប់​អ្នក​ជម្ងឺ សម្រាក​ព្យាបាល​ជម្ងឺ​ចំនួន​៥០​គ្រែ ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ហៅ​មន្ទីរពេទ្យ​ចំការចេក​។​

​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​មន្ទី​ពេទ្យ​នេះ​មាន​អ្នក​ជម្ងឺ​ចូល​សំរាក​ព្យាបាល​ច្រើន រហូតដល់​ខ្វះ​គ្រែ និង ឧបករណ៍​ផ្សេងៗ​មួយចំនួន សម្រាប់​ឲ្យ​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​…​។​

​លោក​វេជ្ជបណ្ឌិត សេង ណុង បន្តថា គ្រែពេទ្យ ដែល​លោក​ឧកញ៉ា​ទៀ វិចិត្រ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​នេះ ជា​ប្រភេទ​គ្រែ​ពូក​បត់ ចល័ត ហើយ​គ្រែ​នីមួយៗ មានតម្លៃ ១០០​ដុល្លារ​សហរដ្ឋអាមេរិក សរុប​៥០​គ្រែ ដែល​លោក​ឧកញ៉ា ទៀ វិចិត្រ ជួយ​ពេលនេះ​មាន​ទឹកប្រាក់​ចំនួន ៥០០០​ដុល្លារ​៕ ដែន សីមា​

spot_img
×