Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាំយក​ថវិកា​និង​អំណោយ​មួយចំនួន​យកទៅ​ជូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​៦​គ្រួសារ និង​ចូល​បុណ្យសព​សមាជិក​បក្ស​ដែល​ទទួលមរណភាព

spot_img

ខេត្ត​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​លោក កែរ រដ្ឋា ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្វាយរៀង និង​ក្រុមការងារ​មួយចំនួនទៀត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​យក​អំណោយ​របស់​លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​ស្វាយរៀង ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ ស្ថិតនៅ​ភូមិ វាល​យន្ត ៣​គ្រួសារ និង​ភូមិ ចុង​ព្រែក ៣​គ្រួសារ ក្នុង​១​គ្រួសារ ទទួលបាន មុង​១ កន្ទេល​១ ក្រ​ម៉ា​១ ទឹកដោះគោ​១​កំប៉ុង ស្ករស​១​គីឡូក្រាម អង្ករ​២៥​គីឡូក្រាម និង​ថវិកា ៥០.០០០​រៀល ។​

​នៅក្នុង​ឱ​កា​នោះ​ដែរ​លោក កែរ រដ្ឋា ក៏​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ដែល​ជានិច្ចកាល តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង​ជាពិសេស​នោះ ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ ពិតជា​មាន​វត្តមាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​បាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះ លោក កែរ រដ្ឋា និង​លោក ថោង អ៊ុំ​សុធា បាន​ចូល​បុណ្យសព​សមាជិក​បក្ស​ឈ្មោះ កែវ សា​រឹទ្ធ ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ចំនួន ១៣០.០០០​រៀល​ផង​ដែរ​៕ វ៉ៃកូ​

 

spot_img
×