Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាំង​បាត់​! ស្ត្រី​អង់គ្លេស​ទះកំភ្លៀង​មន្ត្រី​អន្តោប្រវេសន៍ ក្នុង​រឿងរ៉ាវ​ស្នាក់នៅ​ស្នាក់នៅ​ក្នុង​ទីក្រុង Bali ហួស​ទិដ្ឋាការ​កំណត់ (​វីដេអូ​)

spot_img

​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​វាយ​មកលើ​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ហើយ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​កំពុង​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ ។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង ។​

​កាសែត Daily Mirror បាន​រាយការណ៍​ថា ស្ត្រី​ឈ្មោះ Auj-e Taqaddas អាយុ ៤២ ឆ្នាំ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai នៅ​កោះ​បាលី តែ​ត្រូវបាន​គេ​ប្រាប់ថា នាង​នឹងត្រូវ​ការបង់ប្រាក់ ៤,០០០0 ដុល្លារ បន្ទាប់ពី​បាន​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់​របស់​នាង ដែល​បាន​ផុតកំណត់​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ។​

​ច្បាប់​ឥណ្ឌូនេស៊ី​បាន​ចែងថា អ្នកស្នាក់នៅ​ហួសកំណត់​ត្រូវ​បង់ប្រាក់ ២៤ ដុល្លារ ក្នុង​មួយថ្ងៃ សម្រាប់​ការ​ស្នាក់នៅ​រយៈពេល ១៦០ ថ្ងៃ នៅក្នុង​ប្រទេស​នេះ ដោយ​ខុសច្បាប់ ។​

​វីដេអូ​រាលដាល​មួយ​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ដែលមាន​កំហឹង​រូបនេះ បាន​ទះកំផ្លៀង​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់ ខណៈពេលដែល​គាត់​បាន​ពន្យល់​ពី​ស្ថានភាព​នេះ​ទៅ​នាង ។​

​ស្ត្រី​រូបនេះ​បានខ​កជើង​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Jetstar Airlines វេលា​ម៉ោង ១១ និង ២៩ នាទី​យប់ និង​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​ឃុំឃាំង​អន្តោប្រវេសន៍ ចាប់តាំងពី​ថ្ងៃ​សៅរ៍ ខណៈដែល​ការទូទាត់ និង​ការពិន័យ ត្រូវបាន​ដំណើរការ ។​

​នៅក្នុង​វីដេអូ​នោះ Taqaddas ត្រូវបាន​គេ​លឺ​និយាយថា​៖ «​ដោយសារ​អន្តោប្រវេសន៍​ល្ងីល្ងើ​របស់លោក​ឯង បានជា​ធ្វើ​ឲ្យ​ខ្ញុំ​ខកខាន​ការហោះហើរ​របស់ខ្ញុំ ដូច្នេះ ចូរ​យកលុយ​ភ្លីភ្លើ​នេះ និង​ថយ​ចេញទៅ​….» ។​

​ទោះយ៉ាងណា ជោគវាសនា​របស់​ស្ត្រី​រូបនេះ ពុំទាន់​ដឹង​ច្បាស់​យ៉ាងណា​នោះទេ ខណៈពេលដែល​រឿងរ៉ាវ​រំលោភបំពាន​ទាំងពីរ​ករណីនេះ (​ទាំង​លើ​មន្ត្រី​អន្តោប្រវេសន៍ និង​ទិដ្ឋាកា​ផុតកំណត់​) នឹង​ត្រូវតែ​ដោះស្រាយ មុនពេល​នាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×